Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្ដីថៃ រងការវា.យប្រ.ហារពីបក្សប្រឆាំង លើគម្រោងទិញយន្ដ F-35 និង នាវាមុជទឹកពីចិន

spot_img

រាជធានីបាងកក៖ នៅក្នុងការដេញដោលគ្នាយ៉ាងស្វិតស្វាយ ពីសមាជិករដ្ឋសភានោះ លោកនាយករដ្ឋមន្រ្ដីថៃ បានរងនូវការវា.យប្រ.ហារយ៉ាងខ្លាំង ពីគណបក្សប្រឆាំង ជុំវិញកិច្ចការការពារនូវការទទូចស្នើសុំទិញនាវាមុជទឹក និង យន្ដហោះបំបាំងកាយដ៏ទំនើប មកពីសហរដ្ឋអាមេរិក ខណៈប្រទេសអាស៊ានមួយនេះ កំពុងតែត្រូវការយ៉ាងខ្លាំង សម្រាប់ជួយដល់មនុស្ស។

សារព័ត៌មានថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ថា នាយករដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានទទូចម្ដងហើយម្ដងទៀត ថា រដ្ឋាភិបាលថៃ នឹងទិញនាវាមុជទឹក ហើយយន្តហោះចម្បាំងដ៏ទំនើប ប្រភេទ F-35 ជាច្រើនគ្រឿង ផលិតនៅសហរដ្ឋអាមេរិក។ លោកនាយករដ្ឋមន្រ្ដី បានការពារនូវការចំណាយ លើវិស័យយោធារបស់ប្រទេសថៃ នៅថ្ងៃចុងក្រោយ នៃការជជែកដេញដោលគ្នា កាលពីថ្ងៃសុក្រ។

ជាមួយនឹងការទទូចលើការទិញគ្រឿងចម្បាំង មានតម្លៃដ៏ច្រើនលើសលុបនោះ លោក យុតថាពុង ចារ៉ាសាធៀន (Yuttapong Charasathien) អនុប្រធានគណបក្សភឿថៃ (Pheu Thai Party) ដែលបក្សប្រឆាំងដ៏ធំ នៅក្នុងប្រទេសថៃ បានផ្តោតគោលដៅ លើការចំណាយយោធា ខណៈគាត់បានថ្កោលទោស ទៅលើលោកឧត្តមសេនីយ៍ Prayut នាយករដ្ឋមន្រ្ដី ដែលកំពុងកាន់តំណែង ជារដ្ឋមន្ត្រីការពារជាតិផងដែរ ថា នេះជាកង្វះខាតភាពជាអ្នកដឹកនាំ ចំពោះការខកខានមិនបានកាត់បន្ថយ លើការចំណាយដែលមិនចាំបាច់។

លោកអនុប្រធានគណបក្សភឿថៃ បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្ដី គួរតែបញ្ជាឱ្យលុបចោលនូវកិច្ចព្រមព្រៀងទិញនាវាមុជទឹករបស់កងទ័ពជើងទឹកថៃ ខណៈមើលឃើញយ៉ាងច្បាស់ថា ក្រុមហ៊ុនផលិតនាវាមុជទឹករបស់ចិន ឈ្មោះ China Shipbuilding & Offshore International Co មិនអាចផ្គត់ផ្គង់ម៉ាស៊ីនម៉ាស៊ូត ប្រភេទ MTU396 ផលិតដោយប្រទេសអាល្លឺម៉ង់ នៅខែក្រោយនេះបាន។

អនុប្រធានគណបក្សភឿថៃ លោក Yuttapong សមាជិកសភា មកពីខេត្តម៉ាហាសារ៉ាខាម (Maha Sarakham) បានសង្កត់ធ្ងន់ថា «លោកនាយករដ្ឋមន្រ្ដី ខ្វះភាពជាអ្នកដឹកនាំ ដែលតម្រូវឱ្យធ្វើជាប្រមុខរដ្ឋាភិបាល។ នៅពេលកិច្ចព្រមព្រៀង លើការទិញនាវាមុជទឹក ជួបប្រទះនឹងបញ្ហា បែរជាលោកនាយករដ្ឋមន្រ្ដី មិនហ៊ានលុបចោលនូវកិច្ចព្រមព្រៀងនេះ ហើយរឿងនេះ ធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់ប្រទេសជាតិ»។

អនុប្រធានបក្សភឿថៃ បានបន្ថែមថា ផែនការរបស់កងទ័ពអាកាស នៅក្នុងការទិញយន្តហោះ ចម្បាំងបំបាំងកាយដ៏ទំនើប ប្រភេទ F-35 ចំនួន៣គ្រឿង មកពីសហរដ្ឋអាមេរិក គួរតែរង់ចាំមួយរយៈសិន ពីព្រោះបំណុលសាធារណៈរបស់ប្រទេសជាតិ បានកើនឡើង ដល់ជាង៦០ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។ បច្ចុប្បន្ន ប្រទេសជាតិ កំពុងតែត្រូវការថវិកា សម្រាប់អភិវឌ្ឍន៍ និងការផ្តួចផ្តើមជំនួយផ្នែកហិរញ្ញវត្ថុបន្ថែម។ ដោយឡែក ដំណើរការទិញយន្តហោះរបស់កងកម្លាំងអាកាសថៃ អាចនឹងត្រូវចំណាយ ពេលជិត២ឆ្នាំទៀត ដោយសារសំណើបញ្ជាទិញនេះ នឹងត្រូវតែពិនិត្យ ដោយសមាជិកសភារបស់សហរដ្ឋអាមេរិក។

លោក Yuttapong បានបន្ថែមទៀតថា លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា គួរតែបញ្ជាឱ្យកងទ័ពអាកាសថៃ ដកសំណើរបស់ខ្លួនចេញ សម្រាប់ការបែងចែកមូលនិធិ លើយន្តហោះ នៅក្នុងថវិកា ឆ្នាំ២០២៣ ដូច្នេះថវិកាអាចចំណាយ ដើម្បីជួយមនុស្សដែលត្រូវការជំនួយ។

ជាមួយគ្នានេះ លោក Yuttapong ក៏បានវាយប្រហារ ទៅលើផែនការរបស់កងទ័ពជើងទឹកថៃ នៅក្នុងការបញ្ជាទិញយន្ដហោះគ្មានមនុស្សបើក ឬដ្រូន មានតម្លៃ ៤,១ពាន់លានបាត (ប្រាក់ថៃ) ឬស្មើនឹងជាង ១១១,២៩លានដុល្លារសហរដ្ឋអាមេរិក មកពីប្រទេសអ៊ីស្រាអែល។ អនុប្រធានបក្សភឿថៃ រូបនេះ បានចាត់ថា វាជាការចំណាយមិនចាំបាច់ ហើយគាត់ថែមទាំងចោទសួរថា ប្រសិនបើគ្មានអាវុធ មានតែឬ ដ្រូន (UAV) ឬ ទើបអាចធ្វើបេសកកម្មឈ្លបយកការណ៍បាន ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×