Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីតាលី ចាប់ផ្ដើមភ័យនឹងរុស្ស៊ី ជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោត

រដ្ឋធានីរ៉ូម (Rome)៖ ប្រធានឆ្វេងនិយមកណ្ដាលរបស់អ៊ីតាលី បានប្រកាសអាសន្ន អំពីការព្រួយបារម្ភរបស់ខ្លួន ជាលើកដំបូង អំពីសកម្មភាពរបស់រុស្ស៊ី កំពុងតែជ្រៀងជ្រែក ចូលទៅក្នុងកិច្ចការបោះឆ្នោតជាតិអ៊ីតាលី នាពេលខាងមុខ តាមការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៅលើបណ្ដាញសង្គម សម្រាប់ជួយដល់គណបក្ស គាំទ្រដល់រដ្ឋាភិបាលក្រុងមូស្គូ។

សារព័ត៌មាន World News បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៥ ខែកក្កដា ថា លោក អែនរីកូ ឡែតតា (Enrico Letta) គណបក្សប្រជាធិបតេយ្យ (PD) ដែលមានប្រជាប្រិយភាព តាមពីក្រោយគណបក្សសម្ពន្ធភាពស្តាំនិយម នៅក្នុងការស្ទង់មតិ បានបញ្ជាក់ថា គាត់ចង់ឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីតាលី និង អង្គភាពគ្រប់គ្រងព័ត៌មានក្លែងក្លាយរបស់សហភាពអឺរ៉ុប តាមដានយុទ្ធនាការបោះឆ្នោត រយៈពេលពីរខែ នៅក្នុងប្រទេសអ៊ីតាលី និង ការពារបញ្ចៀសនូវការជ្រៀតជ្រែកណាមួយ មកពីប្រភពខាងក្រៅ។

ប្រធានបក្ស PD បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters ពីការិយាល័យរបស់គាត់ នៅក្នុងរដ្ឋធានីរ៉ូម ថា «ខ្ញុំកំពុងតែជូនដំណឹងពីពណ៌ក្រហមនេះ សម្រាប់ជាការល្អថដល់ប្រទេសអ៊ីតាលី ប៉ុន្តែវាក៏ជាព័ត៌មានល្អ ដល់អឺរ៉ុបផងដែរ។ នៅពេលនេះ គាត់កំពុងតែប្រញាប់ប្រញាល់រៀបចំ សម្រាប់ការបោះឆ្នោត ដោយមិនបានរំពឹងទុកជាមុន ក្រោយពេលនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ម៉ារីអូ ដ្រាហ្គី ( Mario Draghi) ដឹកនាំរដ្ឋាភិបាលឯកភាពជាតិ បានប្រកាសលាលែងពីតំណែង។

នេះជាលើកទី១ហើយ ដែលប្រធានបក្ស PD បានបញ្ជាក់ អំពីការព្រួយបារម្ភរបស់គាត់ បើទោះបីជាគាត់មិនបានផ្តល់ភស្តុតាងណាមួយ ដែលបានចោទប្រកាន់ថា រុស្ស៊ីកំពុងតែរៀបចំផែនការជ្រៀតជ្រែក ចូលទៅក្នុងកិច្ចការបោះឆ្នោត នៅក្នុងប្រទេសអ៊ីតាលី យ៉ាងណាក៏ដោយ។ ប៉ុន្ដែ ស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងរ៉ូម មិនទាន់បានឆ្លើយតបភ្លាមៗ ជុំវិញការអះអាងរបស់មេបក្សរូបនេះ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×