Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប្រៃសណីយ៍ ស្នើដល់ពលរដ្ឋ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវាទូរសព្ទ

spot_img

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ បានស្នើដល់ប្រជាពលរដ្ឋទំាងអស់ បញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត។ ក្រសួង ស្នើប្រជា​ពលរដ្ឋដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា ធ្វើការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯង នៅតាមផ្ទះរបស់ខ្លួន។​

សេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានឱ្យដឹងថា តាមរយៈការចុះត្រួតពិនិត្យហ្វ្រេកង់ស៍វិទ្យុនិងធ្វើការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័តនៅក្នុងបរិវេណបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ ក្រសួង បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។

ក្រសួងប្រៃសណីយ៍ សូមស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ ឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់យថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជា ជាបន្ទាន់ ជៀសវាងការប្រឈមនឹងវិធានការច្បាប់។

ក្រសួង បាននិងកំពុងជំរុញឱ្យប្រតិបត្តិករទូរសព្ទចល័តផ្លាស់ប្តូរគ្រឿងសម្ភារៈបរិក្ខា និងបច្ចេកវិទ្យា ព្រមទាំងសាងសង់ស្ថានីយអង់តែនបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ និងពង្រឹងគុណភាពនៃសេវា​ទូរស័ព្ទឱ្យកាន់តែប្រសើរឡើង។

អ្នកជំនាញផ្នែកបណ្ដាញទូរសព្ទចល័ត បានពន្យលថា ឧបករណ៍ចាប់សេវាទូរសព្ទ ដែលគ្មានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធ គឺមិនបានជួយដោះស្រាយបញ្ហាខ្សោយសេវាទូរសព្ទនោះទេ ប៉ុន្តែផ្ទុយទៅវិញ ឧបករណ៍ទាំងនោះ បង្កការរំខានដល់ស្ថានីយផ្សាយសេវារបស់ក្រុមហ៊ុនបណ្ដាញទូរសព្ទចល័តទៅវិញទេ។ ការទិញលក់ ដំឡើង និងប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយគ្មានអាជ្ញាបណ្ណ គឺជាទង្វើខុសច្បាប់ ដែលអាចនឹងត្រូវប្រឈមមុខនឹងច្បាប់ស្ដីពីទូរគមនាគមន៍កម្ពុជា។

គួរបញ្ជាក់ថា បើតាមអ្នកជំនាញ ឧបករណ៍ចាប់សេវាទូរសព្ទនេះ ត្រូវបានគេរកឃើញថា មានប្រើក្នុងចំនួនដ៏ច្រើនគួរសម នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល៕

spot_img
×