Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអ៊ុយក្រែន ផ្លាស់ប្ដូរមេបញ្ជាការកងកម្លាំងពិសេស SOF ពង្រឹងទំនុកចិត្តដល់អ៊ុយក្រែន

អ៊ុយក្រែន ៖ ជាអ្វីដែលហៅថាផ្ដល់ទំនុកចិត្តឱ្យខ្លួនឯង និងប្រជាជនអ៊ុយក្រែនប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) កាលពីថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ បានចេញក្រឹត្យមួយ តែងតាំងមេបញ្ជាការថ្មី នៃកងកម្លាំងប្រតិបត្តិការពិសេស (SOF) របស់យោធាអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Global Times នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ បានឲ្យដឹងថា ក្នុងក្រឹត្យរបស់លោក ហ្សេលេនស្គី ដែលចេញផ្សាយលើវែបសាយរបស់ប្រធានាធិបតីរូបនេះ គឺតែងតាំង លោក វីគទ័រ ខូរេនកូ (Viktor Khorenko) ជាមេបញ្ជាការថ្មីរបស់ SOF ជំនួស លោក រីហូរី ហាឡាហាន (Hryhorii Halahan) ដែលត្រូវបានដកចេញពីតំណែង ក្នុងថ្ងៃជាមួយគ្នា។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោកប្រធានាធិបតីអ៊ុយក្រែន ទើបតែបានបណ្តេញប្រធានទីភ្នាក់ងារសន្តិសុខ និងអគ្គរដ្ឋអាជ្ញា ចេញពីតំណែង ក្រោមហេតុផលថា ពួកគេគ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាជនក្បត់ នៅក្នុងស្ថាប័នរបស់ខ្លួន, ការធ្វើបែបនេះរបស់ លោក ហ្សេលេនស្គី គឺដើម្បីពង្រឹងសតិអារម្មណ៍យោធា និងនយោបាយក្នុងប្រទេសរបស់លោកឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×