Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នីហ្សេរីយ៉ា សំលឹងរកឱកាសវិនិយោគវិស័យថាមពលអគ្គិសនី ប្រេង និងឧស្ម័នពីកម្ពុជា

ភ្នំពេញ៖ នីហ្សេរីយ៉ា បានបង្ហាញអំពីចំណាប់អារម្មណ៍លើការអភិវឌ្ឍវិស័យថាមពល អគ្គិសនី ប្រេង និងឧស្ម័ន​ ​ខណៈ​ ដែល​​កម្ពុជា​កំពុង​មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ក្នុង​វិ​ស័​យ​ថាមពល​ ​​ប្រេង​ ​និង​ឧស្ម័ន​នេះ​។

លោកស្រី Folakemi I. Akinleye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ប្រចាំកម្ពុជា បានលើកឡើង ក្នុងជំនួបជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដោយ ក្នុងឱកាសនោះ លោកស្រី បានកោតសរសើរកម្ពុជា លើការគ្រប់គ្រង ជំងឺកូវីដ១៩ និងការអភិវឌ្ឍវិស័យរ៉ែ ថាមពល និងប្រេងកាត រីកចំរើនគួរឲ្យកត់សម្គាល់។

លោកស្រី ក៏បានចាប់អារម្មណ៍ទៅលើការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាផងដែរ លោកស្រីក៏ចង់សិក្សាស្វែងយល់ពីច្បាប់វិនិយោគ និងវិនិយោគិនកម្ពុជា ដោយសារនេះ គឺជាជំនួបជាលើកទី១ ដែលរាជរដ្ឋាភិបាលកម្ពុជា និងនីហ្សេរីយ៉ា បានលើកយកកិច្ចពិភាក្សាចង់ធ្វើការវិនិយោគវិស័យខាងលើទៅថ្ងៃអនាគត។

ឯកឧត្តម ស៊ុយ សែម បានបញ្ជាក់ថា កម្ពុជាទទួលស្វាគមន៍រាល់វិនិយោគិនទាំងអស់គ្រប់ច្រកល្ហកដែលមកចង់បណ្តាក់ទុនរកស៊ីនៅក្នុងវិស័យទាំងអស់នេះ ពោលគឺមិនមានការប្រកាន់និន្នាការនយោបាយឡើយ ជាពិសេស ដើម្បីធ្វើការសហការអភិវឌ្ឍវិស័យដែលក្រសួងកំពុងតែកាន់កាប់ និងគ្រប់គ្រងនោះ និងធ្វើកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រើសើរឡើង៕

×