Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនយុវជនម្នាក់ ពាក់ព័ន្ធបទល្មើសលួចមានស្ថាន់ទម្ងន់ទោស ឆ.ក់កាបូប

spot_img

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី លួចមានស្ថាន់ទម្ងន់ទោស ( ឆ.ក់កាបូប ) ប្រព្រឹត្ត នៅចំណុចផ្លូវ ៣០ម៉ែត្រ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមដីកាបង្គាប់ឱ្យឃុំបណ្តោះអាសន្នរបស់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ បានឲដឹងថា ជនត្រូវចោទមានឈ្មោះ លន់ បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនត្រូវចោទ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ លួចមានស្ថាន់ទម្ងន់ទោស ( ឆ.ក់កាបូប ) តាមមាត្រា ២៥៧ នៃក្រមព្រហ្មទណ្ទ ។

ជនត្រូវចោទ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ នៅចំណុចផ្លូវ ៣០ម៉ែត្រ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×