Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ម៉ម ប៊ុនហេង ច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មាន មិនពិតថា មានស្ត្រីផ្ទៃពោះម្នាក់ នៅខេត្តសៀមរាប មានកើតជំងឺអុតស្វា

spot_img

ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានច្រានចោលព័ត៌មានមិនពិតថា ស្ដ្រីមានផ្ទៃពោះ៨ខែម្នាក់ នៅខេត្ដសៀមរាប កើតជំងឺអុតស្វា។

ក្រសួងសុខាភិបាលបានរៀបរាបថា ស្ដ្រីរូបនោះមានរោគសញ្ញាស្រដៀងនឹងជំងឺអុតស្វា ដោយមានចេញពងបែកនៅលើទ្រូង និងដៃ ហើយត្រូវបានក្រុមគ្រួសារនាំយកមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់អ្នកជំងឺទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផលបញ្ជាក់ថា អវិជ្ជមានជំងឺអុតស្វា។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មាន មិនពិតថា មានស្ត្រីផ្ទៃពោះម្នាក់នៅខេត្តសៀមរាបមានកើតជំងឺអុតស្វា និងសូមជម្រាបជូនសាធារណជនទាំង អស់ឱ្យបានជ្រាបថា មន្ទីរពេទ្យខេត្តសៀមរាប បានទទួលអ្នកជំងឺម្នាក់ ដែលជាស្រ្តីមានផ្ទៃពោះ ៨ខែ អាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ស្រ្តីរូបនេះ មានរោគសញ្ញ ចេញពងទឹកនៅលើដើមទ្រូង និងដៃ (ស្រដៀងទៅនឹងជំងឺអុតស្វា) ដែលស្វាមីបាននាំមកពិនិត្យព្យាបាលជំងឺ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

ក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ដោយបានសហការជាមួយក្រុមគ្រូ ពេទ្យឆ្លើយតបបន្ទាន់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានចុះទៅសាកសួរពិនិត្យ ស្ថានភាពអ្នកជំងឺផ្ទាល់ និងបានយកវត្ថុសំណាករបស់អ្នកជំងឺ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីយកទៅ ពិនិត្យវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសអុតស្វា_នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ បច្ចុប្បន្ននេះ គាត់មានស្ថានភាពវិវត្តន៍ទៅរក ការធូរស្រាលជាបណ្តើរៗ ក្រោមការជួយពិនិត្យ តាមដាន និងព្យាបាលជំងឺនេះជូនគាត់ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តសៀមរាប។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនសាធារណជនមេត្តាជ្រាប និងសូមចូលរួមអនុវត្ត វិធានការការពារការចម្លងវីរុសអុតស្វាទាំងអស់គ្នា តាមការណែនាំរបស់ក្រសួង ដែលបានចេញផ្សាយជារឿយៗមកហើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×