Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនជនសង្ស័យ ៤នាក់ ករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

spot_img

បាត់ដំបង ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះបង្រ្កាបបទល្មើសជាក់ស្ដែង នៅក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនសង្ស័យ០៤ នាក់ ៖
១-ឈ្មោះ សុភ័ក្រ សុភ័ណ្ឌ ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
២-ឈ្មោះ ហឺង ចន្រ្ទា ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិបោះពួយ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
៣-ឈ្មោះ សួន ធារិទ្ឋ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
៤-ឈ្មោះ ស៊ើង គារី ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្ត បាត់ដំបង ។

វត្ថុតាងចាប់យក ១-គ្រឿងញៀនម៉ាទឹកកក ០១កញ្ចប់ ទម្ងន់១០៣,១៨ ក្រាម ។ ២-ទូរស័ព្ទដៃ ០៥គ្រឿង ។ ៣-ម៉ូតូ ០១គ្រឿង ។ ៤-រថយន្ត ០១គ្រឿង ។ ៥-បំពង់ជ័រសម្រាប់រំលែកគ្រឿងញៀន ០២ បំពង់ ។ ៦-ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន

ពួកគេ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែ កក្កដា ឆ្នំា ២០២២ នៅក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×