Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋរិះគន់ផង សំណូមពរផង សូមថ្នាក់លើជួយកែសម្រួលសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កុំឱ្យយកលុយ…

spot_img

ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋមួយចំនួន ដែលមានមុខរបរលក់ដូរមៅក្នុងផ្សាររុងក្លឿក្នុងទឹកដីប្រទេសថៃ ចម្ងាយប្រហែល១គីឡូម៉ែត្រពីច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ បាននាំគ្នារិះគន់កប់ៗមាត់ថា ហេតុអ្វីបានជាសមត្ថកិចនៅច្រកទ្វារ ឬសមត្ថកិច្ចដែលបំពេញបែបបទចំពោះភ្ញៀវចេញចូល មិនជួយទំនុកបម្រុងប្រជាពលរដ្ឋខែ្មរគ្នាឯង បែរជាបង្កើនការស្រូបជញ្ជក់យកលុយពីប្រជាពលរដ្ឋទៅវិញ ខណ:ប្រទេសថៃគេមិនបានយកលុយប្រជាពលរដ្ឋគេមោះទេសម្រាប់ការចេញចូលដូចគ្នានេះ។

ការក្រេបជញ្ជក់យកលុយប្រជាពលរដ្ឋខ្មែរពីសំណាក់សមត្ថកិច្ចនៅការិយាល័យបែបបទចេញ-ចូលនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ គឺធ្វើឡើងតាមរូបភាពកាត់បន្ថយរយ:ពេលចេញ-ចូលទៅលក់ដូរនៅក្នុងផ្សាររុងក្លឿ ពីរយ:ពេល ៧ថ្ងៃ ត្រូវបង់លុយ ឲ្យសមត្ថកិច្ចភាគីខាងខ្មែរ ៥០បាតមកនៅត្រឹមរយ:ពេល ៣ថ្ងៃ និងត្រូវបង្រៀនលុយ ៥០បាត ដដែល។

មានន័យថា កាលពីមុនផ្ទុះកូវីដ-១៩ នៅច្រកចេញ-ចូលអន្តរជាតិក្រុងប៉ោយប៉ែតនេះ ប្រជាពលរដ្ឋខ្មែរដែលចេញទៅលក់ដូរក្នុងផ្សាររុងក្លឿ គឺតម្រូវឱ្យធ្វើប័ណ្ណចេញ-ចូលមានរយៈពេលត្រឹម ៧ថ្ងៃ ត្រូវបង់ប្រាក់ ៥០បាត (ប្រាក់ថៃ ឬប្រហាក់ប្រហែល៦០០០៛), តែដល់ពេលឥឡូវនេះ សមត្ថកិច្ចធ្វើប័ណ្ណចេញ-ចូល ដាក់កំណត់រយៈពេលត្រឹមតែ ៣ថ្ងៃ ប៉ុណ្ណោះ និងតម្រូវឱ្យបង់ប្រាក់ ៥០បាត ដដែល គឺច្បាស់ណាស់ជាការគាបសង្កត់យកលុយពីប្រជាពលរដ្ឋក្រីក្រ។

ប្រជាពលរដ្ឋសង្កត់ន័យថា នេះហើយជាការពង្រឹងការក្រេបជញ្ជក់ស្រូបយកលុយពីប្រជាពលរដ្ឋក្រីក្រដែលផងគ្នាទើបតែក្រោកចេញពីការលំបាកនៃជំងឺកាចសាហាវកូវីដ-១៩ រយៈពេលជាងពីរឆ្នាំ ហើយត្រូវបានរាជរដ្ឋាភិបាល ប្រកាសលើកទឹកចិត្ត ដោយមានការអនុគ្រោះផ្សេងៗ ចុះហេតុអ្វីបានជាសមត្ថកិច្ចបែរជារឹតបន្តឹងគាបសង្កត់យកលុយពីប្រជាពលរដ្ឋដែលចេញ-ចូលទៅលក់ដូរក្នុងផ្សាររុងក្លឿក្នុងបុព្វហេតុខំប្រឹងរើបង្រះពីចំណងទុក្ខលំបាកផ្នែកជីវភាព ដើម្បីឲ្យមានភាពល្អប្រសើរឡើង យ៉ាងដូច្នេះទៅវិញ?!

ការដាក់កំណត់គាបសង្កត់តាមរូបភាពបង្រួញការចេញ-ចូលទៅលក់ដូរក្នុងផ្សាររុងក្លឿរយៈពេល ៧ថ្ងៃ មកនៅត្រឹម ៣ថ្ងៃ ហើយត្រូវបង់ប្រាក់ ៥០បាត (ប្រាក់ថៃ ប្រហែល៦ពាន់រៀល) ដដែលនេះ បើតាមក្រឡេកមើលមួយភ្លែតទៅ ទំហំប្រាក់ ៦ពាន់រៀល វាមិនច្រើនប៉ុន្មាននោះទេ សម្រាប់អ្នកមានជីវភាពធូរធារ, ប៉ុន្តែសម្រាប់អ្នកមានជីវភាពមធ្យម ឬអ្នកខ្វះខាតវិញ គឺពិតជាច្រើន និងពិតជាធ្វើឲ្យផងគ្នាជួបទុក្ខជាន់ទុក្ខ, មានន័យថា កំពុងតែខ្វះខាតរួចទៅហើ ស្រាប់តែសមត្ថកិច្ចមកបង្ខំយកលុយ ៥០បាត ថែមទៀតក្នុងការចេញ-ចូលផ្សាររុងក្លឿនាពេលនេះពិ តជាមិនស័ក្ដិសមនឹងកាលៈទេសៈដែលប្រទេសជាតិទើបតែងើបចាកផុតពីជំងឺកូវីដ-១៩ ឬចាប់ផ្ដើមដំណើរការសេដ្ឋកិច្ចយ៉ាងសន្សឹមៗនោះឡើយ។

ត្រង់នេះ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត និងអ្នកលក់ដូរក្នុងផ្សាររុងក្លឿប្រទេសថៃ ជាប់ព្រំដែនកម្ពុជា សូមអង្វរ.ករដល់ថ្នាក់លើ ស្ថាប័នជំនាញពាក់ព័ន្ធ មេត្តាជួយពិនិត្យករណីនេះផង ថាតើ អាចកែសម្រួលយ៉ាងម៉េចឱ្យបានល្អទាំងអស់គ្នាផងបានទេ?៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×