Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្រ្តាលី ផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសការគាំទ្រដល់សមិទ្ធផលអាទិភាពសេដ្ឋកិច្ច របស់កម្ពុជា

spot_img

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអនុញ្ញាតជូន ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្តា្រលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ទទួលជួបពិភាក្សាការងារក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្រ្តាលី ជាពិសេសលើវិស័យកិច្ចការប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់ រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការជាតិកិច្ចការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងអូស្រ្តាលី (ACCC)។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីសកម្មភាពសំខាន់ៗមួយចំនួន រួមមាន៖ កិច្ចសន្ទនាជាន់ខ្ពស់រវាងអគ្គនាយកដ្ឋាន ក.ប.ប គណៈកម្មាធិការជាតិកិច្ចការពារអ្នកប្រើប្រាស់ និងគណៈកម្មាធិការ ACCC, និងសិក្ខាសាលាបណ្តុះបណ្តាល និងកសាងសមត្ថភាពសម្រាប់មន្រ្តីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប ជាដើម។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងថា សមភាគីអូស្រ្តាលីដែលបានផ្តល់ការគាំទ្រដល់ កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសការគាំទ្រដល់សមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា និងកិច្ចសហការដ៏ល្អ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមានការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀងអាស៊ាន-អូស្រ្តាលី-នូវែលហ្សេទ្បង់ (AAZNFTA Upgrade) និងការគាំទ្រដល់ការការអនុវត្តកិច្ចព្រមព្រៀងអាសិប ផងដែរ។

ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាពសេដ្ឋកិច្ច ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងអំពីការឆ្លើយតបទៅនឹងការវិវត្តសកល ជាពិសេសកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគី ក្នុងការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងAANZFTA ដែលជាកិច្ចការអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ក្នុងឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអគ្គរាជទូត បានគូសបញ្ជក់ជាថ្មីនូវការប្តេជ្ញាចិត្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្រ្តាលី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×