Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ជាថ្មីអំពីសារៈសំខាន់ នៃការអភិវឌ្ឍផ្លូវនាវាចរណ៍ ទន្លេបាសាក់ ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា

spot_img

ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារសិក្សា និងជម្រើសស្តីពីការតភ្ជាប់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធពីអង្គភាពឱវាទក្រសួង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការអភិវឌ្ឍផ្លូវនាវាចរណ៍ ទន្លេបាសាក់ ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ដែលអាចជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងភស្តុភារកម្ម និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

បន្ទាប់ពីមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការសិក្សា និងជម្រើសស្តីពីការតភ្ជាប់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ និងមានការចូលរួមផ្តល់មតិយោបល់ ក៏ដូចជាធាតុចូលពីថ្នាក់ដឹកនាំពាក់ព័ន្ធរួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមការងារធ្វើការសិក្សាឱ្យបានស៊ីជម្រៅលម្អិត និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីដាក់ជូនភាគីពាក់ព័ន្ធពិនិត្យពិចារណា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×