Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធបាញ់រ៉ុក្កែតទំនើបធ្លាក់ដល់ដៃអ៊ុយក្រែន រុស្ស៊ីភ័យលែងហ៊ានវា.យលុ.ក ប្ដូរយុទ្ធសាស្រ្ដថ្មី

រដ្ឋធានីគៀវ៖ ក្រោយការវា.យប្រ.យុទ្ធគ្នា អស់រយៈពេលជាង៥ខែកន្លងនេះ សង្គ្រា្មមបានធ្លាក់ចូលទៅក្នុងដំណាក់កាលថ្មីមួយទៀត ហើយកម្លាំងកងទ័ពអ៊ុយក្រែន បានបង្កើននូវការវាយលុកយ៉ាងខ្លាំង ដើម្បីរំដោះទីក្រុងកំពង់ផែសេដ្ឋកិច្ច នាភាគខាងត្បូង ប្រទេស បន្ទាប់ពីទទួលបានប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតដ៏ទំនើប ពីសហរដ្ឋអាមេរិក និង លោកខាងលិច ប៉ុន្ដែនៅពេលនេះដែរ រុស្ស៊ី ក៏លែងហ៊ានវាយរុលចូលទៅមកដូចពេលមុនទៀត ដោយចាប់ផ្ដើមផ្លាស់ប្ដូរយុទ្ធសាស្រ្ដថ្មី បង្កើនការដាក់ពង្រាយកម្លាំងបន្ថែម ការពារទីក្រុងឃើរសុន (Kherson) ដែលពួកគេរឹបអូសបាន។

សារព័ត៌មាន The Guardina បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៨ ខែកក្កដា ថា លោក អូឡែកស៊ីយ អារ៉ែស្ដូវិច (Oleksiy Arestovych) ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា រុស្ស៊ី កំពុងតែដាក់ពង្រាយកម្លាំងទាហានរបស់ខ្លួន បន្ថែមទៀត នៅក្នុងតំបន់ទីក្រុងឃើរសុន (Kherson) និង ទីក្រុងម៉ែលីតូប៉ូល (Melitopol) តំបន់ហ្សាប៉ូរីហ្ស៊ា (Zaporizhia) ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន។ សកម្មភាពរបស់កងទ័ពរបស់ក្រុងមូស្គូ កំពុងតែបង្ហាញ ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មី ពីការវាយលុក បង្វែរទៅជាការពារវិញ។

លោក អូឡែកស៊ីយ អារ៉ែស្ដូវិច (Oleksiy Arestovych) ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បានផ្ដល់នុវបទសម្ភាសន៍ តាមបណ្ដាញយូធូប (You Tube) ថា កម្លាំងទាហានរុស្ស៊ី បានវាយដណ្ដើម កាន់កាប់រោងចក្រថាមពលធំជាងគេលំដាប់ទី២របស់អ៊ុយក្រែន។ ជាមួយគ្នានេះ កម្លាំងបំបែកខ្លួន គាំទ្រដោយរុស្ស៊ី ក៏បានប្រកាស ពីការដណ្ដើមកាន់កាប់រោងចក្រវូឡែហ៊ើស្ក (Vuhlehirsk) ដែលប្រើប្រាស់ធ្យូងថ្ម សល់ពីសម័យសហភាពសូវៀត នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ផងដែរ។

លោក Arestovych បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន កម្លាំងទាហានរុស្ស៊ី ហាក់បីដូចជាកំពុងតែផ្លាស់ប្តូរយុទ្ធសាស្រ្ដថ្មី ដោយបង្វែរ ពីការវាយលុក ទៅជាបង្កើននូវកម្លាំងការពារ នៅក្នុងតំបន់របស់ពួកគេ ដែលវាយដណ្ដើមកាន់កាប់បាន នាពេលកន្លងមក។ សកម្មភាពយោធារបស់រុស្ស៊ី នាពេលនេះ គឺប្រើប្រាស់ការវាយប្រហារ តាមបែបយុទ្ធសាស្ត្រ នៅក្នុងគោលបំណង ធ្វើឱ្យចុះខ្សោយដល់ការវា.យលុ.កយ៉ាងខ្លាំងក្លារបស់អ៊ុយក្រែន នៅក្នុងតំបន់ឧស្សាហកម្មដ៏សំខាន់ នៅតំបន់ដូណែតស្ក៍ ( Donetsk) ភាគខាងកើត ប្រទេស។

លោកទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា «យុទ្ធសាស្រ្ដយោធារបស់រុស្សី ចង់ជំរុញឲ្យយើង ធ្លាក់ចូលទៅក្នុងស្ថានភាពមួយ មិនអាចរំដោះទឹកដីទាំងអស់របស់យើងវិញបាន។ បន្ទាប់មក ក្រុងមូស្គូ ជំរុញឲ្យយើងចរចា ដើម្បីឲ្យពួកគេទទួលបានទឹកដីរបស់យើង»។

ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែបង្កើនការវាយលុក រំដោះទឹកដីរបស់ខ្លួន ជាជំហានៗ នៅតំបន់ទីក្រុងកំពង់ផែសេដ្ឋកិច្ចឃើរសុន ស្ថិតនៅភាគខាងត្បូង ប្រទេស ក្រោយពេលទទួលបានប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយដ៏មានអានុភាព និង ប្រសិទ្ធភាពខ្លាំងក្លា HIMARS ពីសហរដ្ឋអាមេរិក និង គ្រឿងសឹកទំនើបៗផ្សេងទៀត ពីបណ្ដាប្រទេសបស្ចិមលោក៕រក្សាសិទ្ធិដោយ ៖ សារាយSN

×