Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យឯកជន នៅតែជំរុញការយល់ដឹងពីការធ្វើអាជីវកម្មដល់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្លូវច្បាប់

spot_img

ភ្នំពេញ៖ វិស័យឯកជន ដែលមានសភាពាណិជ្ជកម្មកម្ពុជាជាក្បាលម៉ាស៊ីន បានបញ្ចប់យុទ្ធនាការបញ្រ្ជាបចំណេះដឹងច្បាប់វិនិយោគ ដល់ពាណិជ្ជករកម្ពុជា តាមបណ្តាខេត្តចំនួន១៧ហើយ មកដល់ពេលនេះ។

សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្ម រៀបចំវេទិកាស្ដីពីការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្លូវច្បាប់​ដែលជាការជំរុញឲ្យពាណិជ្ជករ ទទួលបាននូវអត្ថប្រយោជន៍សម្រាប់អាជីវកម្មរបស់ខ្លួន។

នេះជាការផ្សព្វផ្សាយច្បាប់បញ្ញត្តិថ្មីៗជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅតាមបណ្តាខេត្ត ដែលមានការិយាល័យសភាពាណិជ្ជកម្ម  បានយល់ដឹងបន្ថែមនូវចំណេះដឹង អំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងច្បាប់វិនិយោគ ច្បាប់ប្រកួតប្រជែង និងច្បាប់សិទ្ឋិការពារអ្នកប្រើប្រាស់ក្នុងគោលបំណងឱ្យសមាជិក សមាជិកា របស់សភាពាណិជ្ជកម្មខេត្តនីមួយៗ ដែលជាម្ចាស់អាជីវកម្ម  បានយល់ដឹងឱ្យបានកាន់តែទូលំទូលាយ ដើម្បីយកទៅអនុវត្តក្នុងអាជីវកម្មរបស់ខ្លួន និងអភិវឌ្ឍន៍អាជីវកម្មឱ្យមានភាពរីកចម្រើន រួមទាំងជៀសវាងមានហានិភ័យក្នុងបទប្បញ្ញត្តិច្បាប់ផ្សេងៗ។

ដោយឈរលើចក្ខុវិស័យពាណិជ្ជកម្មវែងឆ្ងាយ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា បានដាក់ចេញនូវផែនការសកម្មភាពជាបន្តបន្ទាប់ដល់នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង។ ជាក់ស្ដែងបន្ទាប់ពីបញ្ចប់សិក្ខាសាលាថ្នាក់ជាតិនៅទូទាំងប្រទេសប្រកបដោយជោគជ័យ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាក៏បានជួបសំណេះសំណាល  និងថ្លែងអំណរគុណដល់ ម្ចាស់ក្រុមហ៊ុន ដែលបានរួមចំណែកជាមួយសភាពាណិជ្ជកម្មកម្ពុជា ជាពិសេសសភាពាណិជ្ជកម្មខេត្ត-ក្រុងទាំងអស់  ដែលបានគាំទ្រយ៉ាងពេញទំហឹង។

សូមបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានបញ្ចប់ដោយជោគជ័យ និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ បន្ទាប់ពីចាប់ផ្តើមតាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តាខេត្ត១៧ ដោយទទួលបានការគាំទ្រពីក្រុមហ៊ុននានា៕

spot_img
×