Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូកសង័្សយរត់ពន្ធមនុស្ស លិចកណ្ដាលសមុទ្រការីបបៀន បាត់បង់ជីវិតនិងសង្គ្រោះទាន់ជាង៧០នាក់

រដ្ឋធានីសានជួន (San Juan) ៖ ទូកដឹកជនចំណាកស្រុកមួយគ្រឿង បានលិច បណ្ដាលឲ្យមានមនុស្ស យ៉ាងតិច៥នាក់បាត់បង់ជីវិត និង ជិត៧០នាក់ផ្សេងទៀត បានជួយសង្គ្រោះទាន់ពេលវេលា នៅភាគខាងលិចកោះព័រតូរីកូ (Puerto Rico) ស្ថិតក្នុងសមុទ្រការីបបៀន (Caribbean) ប៉ុន្ដែករណីនេះ ធ្វើឲ្យអាជ្ញាធរ និង ឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានដាក់ការសង័្សយ ទៅលើការរត់ពន្ធមនុស្សតាមទូក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ថា ទូកដែលសង្ស័យ អំពីការរត់ពន្ធមនុស្សនេះ ជាទូកចុងក្រោយបំផុត នៅក្នុងការធ្វើដំណើរតាមសមុទ្រ ប្រកបដោយគ្រោះថ្នាក់បំផុត ឆ្លងកាត់ភាគខាងជើង សមុទ្រការីបបៀន ដែលដឹកជនចំណាកស្រុក។

លោក រីកាដូ (Ricardo) អ្នកនាំពាក្យ ឆ្មាំសមុទ្រ សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា នៅក្នុងឧបទ្ទវហេតុនោះ យ៉ាងហោចណាស់ មានជនចំណាកស្រុក ចំនួន៥នាក់ បានបាត់បង់ជីវិត ហើយមនុស្ស ចំនួន៦៦នាក់ផ្សេងទៀត បានជួយសង្គ្រោះ ផុតពីគ្រោះថ្នាក់។ ប៉ុន្ដែអាជ្ញាធរ បានដាក់ការសង័្សយថា ទូករត់ពន្ធមនុស្ស បានទម្លាក់ក្រុមជនចំណាកស្រុកទាំងនេះ ទៅក្នុងទឹក នៅក្បែរកោះដែលគ្មានមនុស្សរស់ ស្ថិតនៅភាគខាងលិច កោះព័រតូរីកូ។

លោក រីកាដូ (Ricardo) អ្នកនាំពាក្យ ឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបន្ថែមថា ក្រោយការសាកសួររួចមក អាជ្ញាធសហពន្ធន៍ និង អាជ្ញាធរក្នុងតំបន់ បានកំណត់ថា មិនមានជនរងគ្រោះណាផ្សេង ពីជនចំណាកស្រុកទាំងនេះឡើយ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×