Sunday, September 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតមន្ត្រីយោធាផ្កាយ៣ ឈ្មោះ ឡេង ប៊ុនស្រ៊ី សុំឱ្យតុលាការលើកការចោទប្រកាន់ និង ដោះលែងពី ពន្ធនាគារ ពាក់ព័ន្ធការវា.យប្រ.ពន្ធចុង បង្ខាំងមនុស្សខុសច្បាប់ និង គំ.រាមបា.ញ់ស.ម្លាប់ ប្រពន្ធចុង និងកូនៗចុង

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះ អតីតមន្ត្រីយោធាផ្កាយ៣ ម្នាក់ ជាប់ពាក់ព័ន្ធការវា.យធ្វើបា.បប្រពន្ធចុង បង្ខាំងមនុស្សខុសច្បាប់ និងប្រើកាំ.ភ្លើងគំ.រាមកូនៗចុង ចំនួន៣នាក់ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ ២០១៩ និង ខែ កញ្ញា ឆ្នាំ ២០២១ ។

លោក ញឹម ពិសាល ជាប្រធានចៅក្រមប្រឹក្សាជំនុជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ ចោទមានឈ្មោះ ឡេង ប៊ុនស៊្រី ភេទប្រុស អាយុ ៥៦ ឆ្នាំ ជាអតីតជាមន្ត្រីយោធា នៅក្រសួងការពារជាតិ។

លោកចៅក្រម ញឹម ពិសាល បានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជាប់ជាប់ចោទឈ្មោះ ឡេង ប៊ុនស្រ៊ី ត្រូវបានតំណាងអយ្យការចោទប្រកាន់ ចំនួនបទល្មើស រួមមាន៖ ទី ១- ចោទពីបទប៉ុន.ប៉ងឃាត.កម្មប្រព្រឹត្តកាលពីអំឡុងខែតុលា ឆ្នាំ ២០១៩ ដែលបទល្មើសមានចែងតាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។ ទី២- ចោទពីបទបង្ខាំងមនុស្សដោយខុសច្បាប់ប្រព្រឹត្តកាលពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ កញ្ញា ឆ្នាំ ២០២១។ ទី៣- ចោទពីបទហិង្សាមនុស្សដោយចេតនាប្រព្រឹត្តដោយសហព័ន្ធតាមបញ្ញត្តិមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តកាលពីថ្ងៃទី ៦ កញ្ញា ឆ្នាំ ២០២១ និងទី៤- ចោទពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញតប្រព្រឹត្តកាលពីថ្ងៃទី ៧ កញ្ញា ឆ្នាំ ២០២១។

ចំពោះទីតាំងប្រព្រឹត្តបទល្មើសទាំងនេះ គឺស្ថិត នៅផ្ទះលេខ ៤៩ ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដូចគ្នា។

លោកចៅក្រមពិសាលបានបញ្ជាក់ថាៈ ជនជាប់ចោទឈ្មោះ ឡេង ប៊ុនស្រ៊ី ត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២១ តាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ស៊ឹម ឡានី ភេទ ស្រី ជាអតីប្រពន្ធចុងរបស់គាត់ មានអង្គហេតុខាងលើ។

ទាក់ទងនឹងការចោទប្រកាន់គាត់ខាងលើនេះ, នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ ឡេង ប៊ុនស្រ៊ី បានឆ្លើយបដិសេធយ៉ាងដាច់អហង្ការ និយាយថា៖ គាត់មិនបានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់របស់ជនរងគ្រោះ ជាអតីតប្រពន្ធនិង កូនៗ ចុងទាំង៣នាក់ នោះទេ។

ឈ្មោះ ឡេង ប៊ុនស្រ៊ី បាននិយាយថាៈការចោទប្រកាន់របស់ជនរងគ្រោះ ទាំងប៉ុន្មានខាងលើនេះ គឺ ជារឿងមិនពិត តែមានចេតនា ដើម្បីទម្លាក់កំហុស និង ធ្វើបាប គាត់។

ឈ្មោះ ឡេង ប៊ុនស្រ៊ី បានសំណូមពរ ដល់ក្រុមប្រឹក្សាជំនុំជម្រះ សម្រេចទម្លាក់ចោទប្រកាន់ និង ដោះលែងរូបគាត់ឲ្យមានសេរីភាពវិញ ចាប់ពីពេលនេះ តទៅ។

តែជនរងគ្រោះ ឈ្មោះ ស៊ឹម ឡានី បាននិយាយប្រាប់ អង្គសវនាការជំនុំជម្រះថា ជនជាប់ចោទពិត ជាបានវា.យនាងព្រមទាំងធ្លាប់ យកកំា.ភ្លើង គំរា.មបា.ញ់ស.ម្លាប់ និងប៉ុនប៉ងសម្លាប់រូបនាងទៀតផង។

ជនរងគ្រោះ បាននិយាយទៀតថា មិនតែប៉ុណ្ណោះ, ជនជាប់ចោទ ក៏បានចាក់សោរផ្ទះបង្ខាំងរូបនាង និងកូនៗរបស់នាងផងដែរ ។ ហើយមានទាំងអ្នកជិតខាង ឬ អាជ្ញាធម៌មូលដ្ឋាន បានដឹងឮ ផងដែរ។

ជនរងគ្រោះ បានសំណូមពរ ដល់ក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់គុក ជនជាប់ចោទឈ្មោះ ឡេង ប៊ុនស្រ៊ី ទៅតាមច្បាប់ និងទាមទារថ្លៃ សំណង់ជម្ងឺចិត្តចំនួន៣៨ម៉ឺនដុល្លារអាមេរិក ។

សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម លើសំណុំរឿងក្តីនេះ នៅថ្ងៃ ទី ១៨ ខែ សីហា ឆ្នាំ ២០២២ ៕ រក្សាសិទ្ធិដោយៈចន្ទា ភា

×