រដ្ឋធានីគៀវ៖ ក្រោយការវា.យប្រ.ហារ ទៅលើពន្ធនាគារ ឃុំឃាំងឈ្លើយសឹកអ៊ុយក្រែន នៅក្នុងតំបន់ដូណែតស្ក៍ (Donetsk) គ្រប់គ្រង ដោយរុស្ស៊ី បានសម្លាប់មនុស្ស យ៉ាងតិច៤០នាក់ និង រងរបួស ប្រហែល៧០នាក់នោះមក ទាំងរដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងគៀវ បានចោទប្រកាន់គ្នាទៅវិញទៅមក ហើយអង្គការកាកបាទក្រហម អន្ដរជាតិ កំពុងតែស្វះស្វែង ចូលទៅកាន់កន្លែងទីនោះ ដើម្បីស្វែងរកការពិត ហើយទាមទារឲ្យជម្លៀសអ្នករងរបួសចេញ។
សារព័ត៌មាន US News បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ថា គណៈកម្មាធិការកាកបាទក្រហមអន្ដរជាតិ ហៅកាត់ ICRC បានបញ្ជាក់ ថា អង្គការមួយនេះ កំពុងតែស្វះស្វែងរកការចូល ទៅកាន់ទីតាំង នៃការវា.យប្រ.ហារដ៏សា.ហាវ ទៅលើមន្ទីរឃុំ.ឃាំងឈ្លើយសឹករបស់អ៊ុយក្រែន ហើយខ្លួនបានជំរុញឲ្យមានការជម្លៀសអ្នករងរបួស ចេញពីទីនោះផងដែរ។

អ្នកទោសអ៊ុយក្រែន រាប់សិបនាក់ ដែលកម្លាំងទាហានរុស្ស៊ី ចាប់ទៅឃុំឃាំង ត្រូវបានស.ម្លាប់ នៅក្នុងការវា.យប្រ.ហារ ដោយមីស៊ីល កាលពីថ្ងៃសុក្រ ទៅលើអគារពន្ធនាគារមួយកន្លែង នៅក្នុងតំបន់ដូណែតស្ក៍ (Donetsk) ។ ប៉ុន្ដែទាំងក្រុងម៉ូស្គូ និង ក្រុងគៀវ (Kyiv) បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការទទួលខុសត្រូវ លើការវា.យប្រ.ហារស.ម្លាប់អ្នកទោសទាំងនេះ។
គណៈកម្មាធិការកាកបាទក្រហមអន្ដរជាតិ ហៅកាត់ ICRC បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែការណ៍មួយ ថា « ICRC បានផ្តល់នូវកិច្ចគាំទ្ររបស់ខ្លួន នៅក្នុងការជម្លៀសអ្នករបួស និងបរិច្ចាគនូវការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ឧបករណ៍ការពារ និង សម្ភារធ្វើកោសល្យវិច្ច័យ។ រីឯអាទិភាពរបស់យើង នាពេលនេះ ដើម្បីធ្វើឱ្យប្រាកដថា អ្នករងរបួសត្រូវតែទទួលបាននូវការព្យាបាល និង សង្គ្រោះជីវិតរបស់ពួកគេ។ ដោយឡែក សាកសពរបស់អ្នកបាត់បង់ជីវិត ក៏ត្រូវតែដោះស្រាយ ដោយភាពថ្លៃថ្នូរផងដែរ»។
អង្គការកាកបាទក្រហម បានសង្កត់ធ្ងន់ថា «យើងបានស្នើសុំចូលទៅកាន់មន្ទីរឃុំឃាំងនោះ ដើម្បីកំណត់មើល ពីសុខភាព និង ស្ថានភាពរបស់មនុស្សទាំងអស់ ដែលមានវត្តមាន នៅក្នុងកន្លែង ដែលរងការវា.យប្រ.ហារ ។ យើងក៏កំពុងតែទាក់ទងកាន់ក្រុមគ្រួសាររបស់ពួកគេ ដោយទទួលយកសំណើ និង ការសាកសួរ ពីពួកគេ»។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា អ្នកទោស ចំនួន៤០នាក់ ត្រូវបានស.ម្លាប់ និង ៧៥នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារ ទៅលើពន្ធនាគារ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសមរភូមិ ទីក្រុងអូឡែនីវកា (Olenivka) ដែលជាផ្នែកមួយ នៃខេត្តដូណែតស្ក៍ គ្រប់គ្រង ដោយក្រុមបំបែកខ្លួន គាំទ្រដោយរុស្ស៊ី។
អ្នកនាំពាក្យ ក្រុមបំបែកខ្លួន បានអះអាងថា ចំនួនអ្នកបាត់បង់ជីវិត បានកើនឡើង ដល់៥៣នាក់ ហើយក្រុមនេះ បានចោទប្រកាន់ដល់រដ្ឋាភិបាលក្រុងគៀវ ដែលកំណត់គោលដៅវា.យប្រ.ហារ ដោយប្រព័ន្ធបា.ញ់គ្រាប់រ៉ុក្កែតនាំផ្លូវ HIMARS ផលិតនៅសហរដ្ឋអាមេរិក។
ក្រសួងការពារជាតិរុស្សី បានអះអាងថា ពន្ធនាគារដែលរងនូវការវា.យប្រ.ហារនោះ បានដាក់ឈ្លើយសឹករបស់អ៊ុយក្រែន ហើយមានបុគ្គលិកពន្ធនាគារ ចំនួន៨នាក់ ក៏បានរងរបួសផងដែរ។ មេដឹកនាំផ្តាច់ខ្លួន គាំទ្រដោយរុស្ស៊ី លោក ដែនីស ភូស៊ីលីន (Denis Pushilin) ត្រូវបានដកស្រង់សម្តី យកមកបញ្ជាក់ថា នៅក្នុងចំណោមអ្នកជាប់ឃុំឃាំង ចំនួន១៩៣នាក់នោះ មិនមានជនបរទេសណាម្នាក់នោះឡើយ៕រក្សាសិទ្ធិដោយ៖សារាយSN









