Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគាររបស់កម្ពុជា ទទួលបានកំណើនរឹងមាំទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ នៅក្នុងឆមាសទី១ ឆ្នាំនេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ធនាគាររបស់ប្រទេសកម្ពុជា ទទួលបានកំណើនរឹងមាំទាំងប្រាក់កម្ចី និងប្រាក់បញ្ញើនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២។

របាយការណ៍(NBC បានឱ្យដឹងថា ប្រាក់កម្ចីឆ្នើម (Outstanding loans) បានកើនឡើង ២៣.៤ ភាគរយ ធៀបនឹងឆ្នាំមុន ដល់ ៥១.៥ ពាន់លានដុល្លារ នៅត្រឹមខែមិថុនា ឆ្នាំនេះ ខណៈដែលប្រាក់បញ្ញើរបស់អតិថិជន បានកើនឡើង ១៦ ភាគរយ ដល់ ៤២ ពាន់លានដុល្លារ។ ​ប្រាក់កម្ចីនេះ ត្រូវបានផ្តល់ទៅឱ្យវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម លំនៅឋាន សំណង់ កសិកម្ម សណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យកាម្មន្តសាល និងនៅក្នុងចំណោមវិស័យផ្សេងទៀត ដោយបន្ថែមថា កម្ចីមិនដំណើរការ Non-Performing Loans (NPLs) នៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ស្ថិតក្នុងអត្រាដែលអាចគ្រប់គ្រងបាន ចំនួន ២.៦ ភាគរយ និង ២.៣ ភាគរយ រៀងគ្នា។

បើតាមធនាគារជាតិនៃកម្ពុជា បច្ចុប្បន្នមានគណនីបញ្ញើចំនួន ១៣.២លាន និងគណនីឥណទានចំនួន៣.៥ លាន នៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កំណើនទាំងប្រាក់កម្ចី និងប្រាក់បញ្ញើបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្តរបស់សាធារណៈជនចំពោះប្រព័ន្ធធនាគាររបស់ប្រទេសកម្ពុជា។

ឯកឧត្តម បន្តថា ភាពរឹងមាំនៃប្រព័ន្ធធនាគារ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងផលប៉ះពាល់នៃវិបត្តិ ជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់និរន្តរភាព នៃសកម្មភាពអាជីវកម្ម ការវិនិយោគ និងការប្រើប្រាស់។

សូមជម្រាបថា បើតាមធនាគារជាតិនៃកម្ពុជា បច្ចុប្បន្នកម្ពុជាមានធនាគារពាណិជ្ជចំនួន៥៨ ធនាគារឯកទេសចំនួន៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៦ ព្រមទាំង មានម៉ាស៊ីនអេធីអឹមដែលដាក់នៅទូទាំងប្រទេស ចំនួន ៣,៩៩៨ គ្រឿង៕

×