Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន ក.ម្ទេចរថភ្លើងពិសេសរុស្ស៊ី ដឹកទ័ព និងគ្រឿងសឹក ធ្វើឲ្យទាហានស្លា.ប់កើនដល់ជាង៤ម៉ឺននាក់

រដ្ឋធានីគៀវ៖ បើគិតត្រឹមថ្ងៃទី១ ខែសីហា សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេល១៥៩ថ្ងៃ ចំណែកការវា.យប្រ.យុទ្ធគ្នា កំពុងតែបន្ដ កាន់តែមានសភាពខ្លាំងក្លាឡើង ហើយអ៊ុយក្រែន ក៏បានអះអាងថា កងទ័ពរបស់ខ្លួន បានប្រើប្រាស់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហ៊ីម៉ាស (HIMARS) របស់សហរដ្ឋអាមេរិក វា.យប្រ.ហារក.ម្ទេចរថភ្លើងពិសេសរបស់រុស្ស៊ី ដឹកកងទ័ព និង គ្រឿងសឹក នៅក្នុងតំបន់ឃើរសុន (Kherson) ធ្វើឲ្យក្រុងមូស្គូ បាត់បង់ទ័ពសរុប នៅលើសមរភូមិប្រយុទ្ធ កើនដល់ជាង៤ម៉ឺននាក់។

សារព័ត៌មាន Euromaidan Press បានចេញផ្សាយ កាលពីថ្ងៃទី៣១ ខែកក្កដា ថា អ៊ុយក្រែន កាលពីរាត្រី ថ្ងៃទី៣០ បានប្រើប្រាស់ប្រព័ន្ធបាញ់រ៉ុក្កែតហ៊ីម៉ាស កម្ទេចរថភ្លើងពិសេស ដឹករថយន្ដចំនួន៤០គ្រឿង រួមជាមួយនឹងកងទ័ព សម្ភារយោធា និង គ្រឿងយុទ្ធោបករណ៍ ខណៈបានចេញពីឧបទ្វីបគ្រីមៀ ធ្វើដំណើរ មកដល់ស្ថានីយប្រ៊ីលីវកា (Brylivka) តំបន់ឃើរសុន (Kherson) ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន។

លោក ស៊ើហ៊ីអ៊ី ប្រាតចុក (Serhii Bratchuk) អ្នកនាំពាក្យ ប្រធានតំបន់ប្រតិបត្ដិការសឹក ប្រចាំតំបន់អូដេសា បានបញ្ជាក់ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «ការវា.យប្រ.ហារពីកាំភ្លើងផ្លោងហ៊ីម៉ាសរបស់កងទ័ពអ៊ុយក្រែន បានស.ម្លាប់ទាហានរុស្ស៊ី ចំនួន៨០នាក់ និង របួស២០០នាក់។

បើតាមទិន្នន័យស៊ើបការណ៍សម្ងាត់ បានបញ្ហាញថា អ្នកបើកបររថភ្លើង និង វិស្វករផ្នែកផ្លូវដែករុស្ស៊ី ទាំងអស់ ត្រូវបានស.ម្លាប់។ ប៉ុន្ដែបើគិតចាប់តាំងពីការផ្ទុះសង្គ្រាមឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ រហូតមកដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ រុស្ស៊ី បានខាតបង់កម្លាំងទាហាន នៅសមរភូមិ ក្នុងប្រទេសអ៊ុយក្រែន សរុបប្រហែល ៤០ ៨៣០ នាក់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×