Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌាហាក់ស្រពេចស្រពិល ប៉ុន្តែនៅតែបញ្ជាក់ថា ជំងឺអុតស្វាបានស.ម្លាប់មនុស្សក្នុងប្រទេសរបស់ខ្លួន

ឥណ្ឌា ៖ ពិភពលោកកំពុងតែព្រួយបារម្ភអំពីហានិភ័យនៃជំងឺអុតស្វា បើទោះបីមិនទាន់មានរបាយការណ៍បង្ហាញពីការស្លា.ប់ច្រើនដោយសារជំងឺមួយនេះក៏ដោយ ប៉ុន្តែអាជ្ញាធរឥណ្ឌានាពេលនេះ បានរាយការណ៍ពីករណីស្លា.ប់ដោយជំងឺអុតស្វាដំបូងគេក្នុងប្រទេសរបស់ខ្លួន (នៅអាស៊ីខាងត្បូង) បន្ទាប់ពីអ្នកស្លា.ប់រូបនោះទើបត្រឡប់មកពីប្រទេសអារ៉ាប់រួមធ្វើតេស្តវិជ្ជមាន។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសុខាភិបាល នៃរដ្ឋ ខឺរ៉ាឡា (Kerala) ប្រទេសឥណ្ឌាបាននិយាយថា ការធ្វើតេស្តលើយុវជនអាយុ២២ឆ្នាំម្នាក់ បានបង្ហាញថា បុរសនោះមានជំងឺអុតស្វា, ប៉ុន្តែ គេមិនទាន់ដឹងច្បាស់ថា តើបុរសនោះស្លា.ប់ដោយសារជំងឺនេះ ឬយ៉ាងណានោះទេ? ដោយគេគ្រាន់តែពិនិត្យឃើញថា ក្នុងខ្លួនគាត់មានវិជ្ជមានជំងឺអុតស្វា។

បុរសជនជាតិឥណ្ឌាម្នាក់នេះ បានស្លាប់នៅក្នុងរដ្ឋ ខឺរ៉ាឡា (Kerala) កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ប្រហែលមួយសប្តាហ៍ បន្ទាប់ពីត្រឡប់មកពីប្រទេសអារ៉ាប់រួម, លុះពេលពិនិត្យឃើញមានវិជ្ជមានជំងឺអុតស្វាយ ក៏ត្រូវបញ្ជូនគេទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយក្រោយមកគេក៏បានស្លា.ប់។

គួរបញ្ជាក់ថា ជំងឺអុតស្វាយនេះ ត្រូវបានអង្គការសុខភាពពិភពលោក ប្រកាសអាសន្នអំពីសុខភាពសាកល ព្រោះថា វាជាជំងឺកា.ចសា.ហាវ ឆ.ក់យកជីវិតមនុស្សលឿន ហើយរហូតមកដល់ពេលនេះ អ្នកស្លាប់ដែលទាក់ទងនឹងជំងឺអុតស្វានេះ មានចំនួន ០៣នាក់ហើយ ត្រូវបានរាយការណ៍នៅក្រៅទ្វីបអាហ្រ្វិក ដ្បិតអីជំងឺនេះ ត្រូវបានរកឃើញផ្ដើមចេញពីទ្វីបអាហ្វ្រីកក៏ដោយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×