Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីសហរដ្ឋអាមេរិក បញ្ជាក់ពីការស.ម្លាប់មេដឺកនាំអាល់កៃដា នៅអាហ្វហ្កានីស្ថាន

រដ្ឋធានីវ៉ាស៊ីនតោន៖ មេដឹកនាំក្រុងវ៉ាស៊ីនតោន បានអះអាង ថា កងទ័ពសហរដ្ឋអាមេរិក បានប្រើប្រាស់យន្ដហោះគ្មាមនុស្សបើកបរ ឬដ្រូន វា.យប្រ.ហារ ទៅលើគោលដៅ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ស.ម្លាប់មេដឹកនាំ អាល់កៃដាកំពូលម្នាក់។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២ ខែសីហា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង ចេញពីសេតវិមាន កាលពីថ្ងៃចន្ទ ថា សហរដ្ឋអាមេរិក បានប្រើប្រាស់ដ្រូន វា.យប្រ.ហារ ស.ម្លាប់មេដឹកនាំ អាល់កៃដា (al Qaeda) លោក អាយម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា «ខ្ញុំបានអនុញ្ញាតឲ្យមានការវា.យប្រ.ហារដ៏ជាក់លាក់មួយ ដកគាត់ចេញពីសមរភូមិម្តងហើយម្តងទៀត រហូតដល់តែអស់»។

លោក Zawahiri មានអាយុ៧១ឆ្នាំ នៅតែជានិមិត្តសញ្ញា សម្រាប់អន្តរជាតិ អាចមើលឃើញរបស់ក្រុមនេះ អស់រយៈពេល១១ឆ្នាំ បន្ទាប់ពីសហរដ្ឋអាមេរិក បានស.ម្លាប់លោក អូសាម៉ា ប៊ីនឡាដិន (Osama bin Laden) មេដឹកនាំអាល់កៃដា។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបន្ថែមថា មេដឹកនាំអាល់កៃដា Ayman al-Zawahiri ត្រូវបានស.ម្លាប់ នៅក្នុងការវា.យប្រ.ហារតាមផ្លូវអាកាស ពីកងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះជាការបាត់បង់ធំបំផុតរបស់ក្រុមភេរវករអាល់កៃដា ចាប់តាំងពីលោក អូសាម៉ា ប៊ីន ឡាដិន (Osama bin Laden) មេដឹកនាំអាល់កៃដា ត្រូវបានស.ម្លាប់ កាលពីឆ្នាំ២០១១មក។

ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថា សហរដ្ឋអាមេរិក បានដឹកនាំការវាយប្រហារតាមផ្លូវអាកាស ដោយប្រើប្រាស់យន្ដហោះគ្មានមនុស្សបើកបរ ឬដ្រូន ទៅលើគោលដៅ ស្ថិតក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន កាលពីវេលាម៉ោង ៦ និង១៨នាទីព្រឹក កាលពីថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២។

មេដឹកនាំក្រុមភេរវករ Ayman al-Zawahiri ធ្លាប់គ្រូពេទ្យវះកាត់ម្នាក់របស់ជនជាតិអេហ្ស៊ីប ត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ ពីការជួយជួយរៀបចំផែនការ វា.យប្រ.ហារ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើមន្ទីរពាណិជ្ជកម្មរបស់ពិភពលោក នៅបុរីញូវយ៉ក ដោយបានផ្ដាច់ជីវិតមនុស្ស ជិត ៣ ០០០នាក់។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ក៏បានប្រកាសផ្ដល់ប្រាក់រង្វាន់ រហូតដល់ទៅជាង២៥លានដុល្លារ សម្រាប់ក្បាលរបស់ Ayman al-Zawahiri ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×