Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ក្រិក ឯកភាពបន្តកិច្ចពិគ្រោះយោបល់ទ្វេភាគីឱ្យទៀងទាត់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត

spot_img

ភ្នំពេញ៖ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលរៀបចំដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក Nikos Dendias រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋក្រិក បានពិភាក្សាគ្នាអំពីមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោករដ្ឋមន្ត្រីការបរទេស Nikos Dendias បានរំលឹកឡើងវិញដោយក្តីពេញចិត្តចំពោះការ បង្កើតយន្ត ការពិគ្រោះយោបល់ទ្វេភាគី តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា នៅពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ និងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ប្រកប ដោយផ្លែផ្ការវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងអាថែន។

រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពបន្តកិច្ចពិគ្រោះយោបល់ទ្វេភាគីឱ្យទៀងទាត់ ដើម្បីជំរុញកិច្ចសហប្រតិ​បត្តិការបន្ថែមទៀត និងបានឯកភាពបង្កើតការផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងស្វែងរកលទ្ធភាពសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរប្រទេសក្រិក ចំពោះការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រិក ដើម្បីពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងអាស៊ាន-ក្រិក និងអាស៊ាន-សហភាពអឺរ៉ុប។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង លោករដ្ឋមន្ត្រីការបរទេស Nikos Dendias ក៏បានពិភាក្សាផងដែរ អំពីកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ដែលក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងចំពោះសមភាគីរបស់លោក អំពីការពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះសំណើរបស់ប្រទេសក្រិក សុំឱ្យកម្ពុជាគាំទ្របេក្ខ ភាពរបស់ក្រិកនៅក្នុងអង្គការអន្តរជាតិមួយចំនួន។

លោករដ្ឋមន្ត្រីការបរទេស Nikos Den dias បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កម្ពុជា ក្នុងគោលបំណង និងបានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ាន៕

spot_img
×