Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាទាក់ទាញបានការវិនិយោគចំនួន ១,២៩ ពាន់លានដុល្លារ ពីប្រទេសចិន

spot_img

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា ប្រទេសកម្ពុជា បានទាក់ទាញការវិនិយោគ ចំនួន ១,២៩ពាន់លានដុល្លារ ពីប្រទេសចិន ក្នុងឆមាសទីមួយឆ្នាំ ២០២នេះ។

របាយការណ៍បានឱ្យដឹងថា ប្រទេសចិននៅតែជាវិនិយោគិនបរទេសកំពូលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះដែលមានចំនួន ៤៣% នៃការវិនិយោគសរុបចំនួន ២,៩៩ពាន់លានដុល្លារ ដែលព្រះរាជាណាចក្របានអនុម័តក្នុងអំឡុងខែមករាដល់ខែ មិថុនាឆ្នាំនេះ។

ការវិនិយោគបរទេសផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា សម្រាប់ឆមាសទីមួយឆ្នាំនេះ គឺមកពីប្រទេសថៃ, កូរ៉េខាងត្បូង, សិង្ហបុរី, ម៉ាឡេស៊ី, ជប៉ុន និងអូស្ត្រាលី។ គម្រោងវិនិយោគ បានផ្តោតលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ផលិតកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។

សូមបជម្រាបថា ការវិនិយោគរបស់ប្រទេសចិន មិនត្រឹមតែនាំមកនូវដើមទុនបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែក៏មានបច្ចេកវិទ្យាទំនើបសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាទៀតផង៕

spot_img
×