Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន សិក្សាពីគម្រោងបង្កើតឧទ្យានបាតសមុទ្រ ដើម្បីទាក់ទាញទេសចរណ៍

spot_img

កែប៖ ឯកឧត្តម នេត ភ័ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន កន្លងទៅថ្មីៗនេះ ក្នុងពេលដែលលោកចូលរួមដាំដើមកោងកាងនៅសហគមន៍នេសាទភូមិថ្មី បានលើកឡើងថា ធនធានបាតសមុទ្រនៅខេត្តកែប ពោរពេញដោយសក្តានុពល ក្នុងនោះមានផ្កាថ្ម ស្មៅសមុទ្រ សត្វសមុទ្រជាដើម ដែលអាចទាក់ទាញភ្ញៀវទេសចរ ទាំង អស់នេះហើយជាកត្តាចម្បង ក្នុងការជំរុញឲ្យក្រសួងបរិស្ថាន កំពុងសិក្សាជាមួយរដ្ឋបាលខេត្តកែប ក្នុងការបង្កើតឧទ្យានជាតិបាតសមុទ្រ បន្ថែមពីឧទ្យានជាតិលើគោកដែលខេត្តនេះមានស្រាប់។

ឯកឧត្តមបានមានប្រសាសន៍ថា នេះជាទិសដៅបន្ថែម សម្រាប់ចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្តកែប ដោយសារតែខេត្តនេះ ជាគោលដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ចម្បងមួយ។ ម្យ៉ាងទៀតដោយយោងលើសក្តានុពលដ៏សម្បើម ក្រៅតែពីទីតាំងអភិវឌ្ឍន៍ទេសចរណ៍នៅលើគោកដែលលខេត្តនេះមាន ក្នុងបាតសមុទ្រក៏នៅមានធនធានដ៏សម្បូរបែប សម្រាប់សិក្សាលើកជាគម្រោងបង្កើតឧទ្យានជាតិបាតសមុទ្រនេះឡើង។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកែប បានអភិវឌ្ឍន៍គម្រោងវិស័យទេសចរណ៍ជាច្រើន ដូចជា គម្រោងពង្រីកឆ្នេរ​២៧០០ម៉ែត្រ តាមបណ្តោយភាគខាងលិចនៃឆ្នេរកែប គម្រោងផ្លូវប្របមាត់សមុទ្រពីឆ្នេរកែប ទៅកាន់ឆ្នេងអង្កោល មានប្រវែងជាង១០គ.ម ក្រោមឥណទានរបស់ធនគារអភិវឌ្ឍន៍អាស៊ី ហើយថ្មីៗនេះការសាងសង់ខ្សែរ៉កឆ្លងឆ្នេរស្រីស ក៏កំពុងដំណើរការ ក្រោមការវិនិយោគពីវិស័យឯកជន ក្រៅពីនោះគម្រោងសាងសង់កំពង់ផែទេសចរណ៍ និងកំពង់ផែនេសាទក៏កំពុងសិក្សាជាដើម៕

spot_img
×