Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតអាមេរិក ទទួលស្គាល់កម្ពុជាធ្វើកិច្ចការសំខាន់ៗបានច្រើន ទាំងបញ្ហានៅមីយ៉ាន់ម៉ា និងកិច្ចការអន្តរជាតិ

spot_img

នៅចំពោះមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបពិភាក្សាការងារនារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ លោក អាន់តូនី ប្លិងខេន រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងអំណរគុណកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងជួយដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ាន។

លោក អាន់តូនី ប្លិងខេន បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសម្របសម្រួល និងរកគន្លឹះ ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា, ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ាដោយផ្ទាល់ ដើម្បីស្វះស្វែងរកដំណោះស្រាយលើវិបត្តិរបស់មីយ៉ាន់ម៉ា បើទោះបីដំណើរទស្សនកិច្ចនោះ រងសម្ពាធ និងត្រូវបានគេរិះគន់មួយចំនួនក៏ដោយ ព្រោះក្នុងក្រសែភ្នែកមជ្ឈដ្ឋានខ្លះ គិតថា កម្ពុជាគ្មានលទ្ធភាព។

ជាបន្តបន្ទាប់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក៏បានធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ាចំនួនពីរដងផងដែរ ដើម្បីស្វែងរកដំណោះស្រាយលើវិបត្តិរបស់មីយ៉ាន់ម៉ា និងការផ្តល់ជំនួយមនុស្សធម៌ជាដើម។

ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ានេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកថា កម្ពុជា មានការសោកស្ដាយ និងភ្ញាក់ផ្អើលចំពោះការអនុវត្តទោសប្រហារជីវិតសកម្មជននយោបាយ៤រូប កាលពីពេលថ្មីៗ នេះនៅប្រទេសមីយ៉ាន់ម៉ា។ ការណ៍នេះ កម្ពុជាបានធ្វើប្រតិកម្មតាមរយៈការចេញសេចកីថ្លែងការណ៍ក្នុងនាមប្រធានអាស៊ាន នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២, ទោះជាយ៉ាងណាក្តី កម្ពុជានៅតែប្ដេជ្ញាចិត្តខិតខំជួយឱ្យប្រទេសមីយ៉ាន់ម៉ា ឱ្យវិលទៅរកភាពប្រក្រតី និងដំណើរការតាមមាគ៌ាប្រជាធិបតេយ្យឡើងវិញ។

ក្រោយជំនួប សម្ដេចតេជោ ហ៊ុន សែន-រដ្ឋមន្ត្រីការបរទេសអាមេរិក, លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនេះ ក្រៅតែពីការជជែករឿងមីយ៉ាន់ម៉ាហើយនោះ ប្រមុខការទូតអាមេរិក ក៏បានថ្លែងអំណរគុណដល់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងមួយចំនួនទៀត រួមមាន ភាពជាអ្នកដឹកនាំក្នុងនាមជាប្រធានអាស៊ាន, ការផ្ដល់ដីឱ្យសហរដ្ឋអាមេរិកសង់ស្ថានទូត, ការធ្វើដំណើរទៅប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាសីនតោន កាលពីខែឧសភា, ការអនុញ្ញាតឱ្យ នាវា Westerdam ចូលចត ដែលនៅក្នុងនោះមានជនជាតិអាមេរិក ចំនួន ៦០០នាក់, ការបោះឆ្នោតគាំទ្រសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លើបញ្ហារុស្ស៉ីឈ្លានពានអ៊ុយក្រែន, ការរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×