សៀមរាប ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសូទ្រនិគម កាលពីថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២២ បានបញ្ជូនខ្លួន ជនសង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីសាកសួរ និងសម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី នំាក្មេងស្រីអាយុ១៣ ឆ្នាំម្នាក់ ឡើងផ្ទះសំណាក់ ប៉ុងប៉ងរំលោភ តែមិនបានសម្រេច ម្តាយជនរងគ្រោះតាមទាន់ ប្រព្រឹត្តកាលពីថ្ងៃទី២ ខែ សីហា ឆ្នាំ ២០២២ នៅចំណុចផ្ទះសំណាក់ពន្លឺចន្ទ្រា មានទីតាំងស្ថិតក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម។
សមត្ថកិច្ចនគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះលន់ សុខលី ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម។

ចំណែកក្មេងស្រីរងគ្រោះ មានអាយុ ១៣ ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២២ នៅ ភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅឡើយ៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា