Monday, September 25, 2023

ភ្លើងឆេះក្លឹបរាត្រី នៅថៃ ស្លាប់ និងរបួសជិត៥០នាក់

spot_img

រាជធានីបាងកក៖ ក្លឹបកម្សាន្ដមួយកន្លែង បានរងគ្រោះអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យមនុស្សយ៉ាងតិច ១៣នាក់បាត់បង់ជីវិត និង ជាង៣០នាក់ផ្សេងទៀត រងរបួស កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ នៅក្នុងប្រទេសថៃ។

បណ្ដាញទូរទស្សន៍ CNN បានផ្សាយ ថា មន្រ្ដីប៉ូលិសថៃ បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានបណ្ដាលឲ្យមនុស្សយ៉ាងតិច១៣នាក់ បាត់បង់ជីវិត និង ៣៥នាក់ផ្សេងទៀត រងរបួស។ ហេតុការណ៍ដ៏អាក្រកនេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៥ ខែសីហា នៅក្នុងក្លឹបរាត្រី Mountain B nightclub ស្ថិតក្នុងស្រុកសាតតាហ៊ីប ខេត្តឈុនប៊ូរី នាភាគអាគ្នេយ៍ ទីក្រុងបាងកក ដែលមានចម្ងាយប្រហែល៣០គីឡូម៉ែត្រ ពីទីក្រុងប៉ាតតាយ៉ា។

លោកវរសេនីយ៍ប៉ូលិស វូតទីប៉ុង សុមចៃ (Wuttipong Somjai) បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានកើតឡើង នៅក្នុងអំឡុងពេលមានការប្រគំតន្រ្ដីផ្ទាល់។ ករណីនេះ សមត្ថកិច្ចជំនាញ កំពុងតែស៊ើបអង្កេត ស្វែងរក អំពីមូលហេតុបង្កគ្រោះថ្នាក់នេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

+85571 614 000 5
Contact Us Telephone

spot_img