Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមជនសង្ស័យធ្វើសកម្មភាពឆ.ក់ទូរស័ព្ទពីនារីម្នាក់ កំពុងជិះម៉ូតូកង់បីឥណ្ឌា បានសម្រេច , កម្លាំងជំនាញ ប្រដេញឃាត់បាន

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំដោយផ្ទាល់ លោកវរសេនីយ៍ឯក ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានចុះល្បាតតាមដង ផ្លូវ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿងមានគ្នាចំនួន០៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះកំពុងជិះម៉ូតូកង់បីឥណ្ឌា បានសម្រេច ពេលនោះកម្លាំងជំនាញ ធ្វើការប្រដេញរហូតដល់ចំណុចផ្លូវលេខ៩៣ សង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ រួមមាន៖

១.ឈ្មោះ ឡូត ដារ៉ាភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងពិដាន ស្នាក់នៅផ្ទះលេខ០៤A ផ្លូវ លេខ៧៧៧ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។ ២.ឈ្មោះ ឃិត វីសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ១៧៣ ផ្លូវ៩៣ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ៣. ឈ្មោះ ផន រស្មី អាយុ១៦ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅផ្ទះលេខជួល ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះនុត បានរត់គេចខ្លួនបាត់ ។

សម្ភារ:ដកហូតរួមមាន ៖ ម៉ូតូម៉ាកហុងដាស្តុបពីពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GS-1155 ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JO-4361 និងទូរស័ព្ទដៃម៉ាក IPHONE 7PLUS ពណ៌ខ្មៅចំនួន០១គ្រឿង (របស់នារីរងគ្រោះ)។

បច្ចុប្បន្ន ជនសង្ស័យខាងលើមក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ ចាន់ ភឿន

spot_img
×