Tuesday, October 3, 2023

រថយន្ត toyota prius បើកលឿនរ៉េចង្កូត ជ្រុលទៅបុ.ករនាំងថ្មពុះចែកទ្រូងផ្លូវ

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក toyota prius មួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុ.ករនាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំ.ហឹង បណ្ដាលឲ្យបា.ក់មួយកង់ រងការខូចខាតដា.ច់កាឡេកង់ខាងមុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី ៥ខែសីហាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក toyota prius ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BG-5114 បើកបរតាមបណ្ដោយផ្លូវជាតិលេខ ២ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុល ទៅបុ.កនឹងរនាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹងបណ្ដាលឲ្យបា.ក់អស់ចំនួនមួយកង់ ខ្ទាតទៅមុខជាច្រើនម៉ែត្រ ចំណែកឯរថយន្តបង្កវិញ ដាច់កាឡេកង់ខាងឆ្វេងផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ រងការខូចខាតតែរនាំងថ្មដាក់ពុះចែកទ្រូងផ្លូវមួយកង់និងរថយន្តតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×