Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់ បញ្ចេញសញ្ញាប្រតិកម្ម ឲ្យយន្ដហោះចម្បាំងចិនបើកចេញ

spot_img

ទីក្រុងតៃប៉ិ៖ កងទ័ពអាកាស បើកយន្ដហោះចម្បាំងតាមឃ្លាំមើលសកម្មភាពយោធារបស់ក្រុងប៉េកាំង ហើយបញ្ចេញផ្កាភ្លើងព្រមាន ដល់យន្ដហោះគ្មានមនុស្សបើកបរ ឬដ្រូនរបស់ចិន ចំនួន៧គ្រឿង បញ្ជាឱ្យចេញឃ្លាតឆ្ងាយពីកោះគីនមិន (Kinmen) ហើយថែមទាំងបានព្រមានដល់យន្ដហោះ មិនស្គាល់ប្រភេទមួយគ្រឿង កំពុងតែហោះពីលើកោះម៉ាត់ស៊ុ (Matsu) ថែមទៀតផង។

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃសុក្រ ទី៥ ខែសីហា ថា កងទ័ពអាកាសរបស់តៃវ៉ាន់ កំពុងស្ថិតក្នុងការត្រៀមលក្ខណៈប្រុងជើងការខ្ពស់ ទាំងនៅតាមតំបន់កោះទាំង២ ដែលមានចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ពីកន្លែងដែលចិនកំពុងតែធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក ឡោមព័ទ្ធកោះតៃវ៉ាន់។

ក្រុងប៉េកាំង បានធ្វើសមយុទ្ធយោធា ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី៤ រហូតដល់ថ្ងៃអាទិត្យ ទី៧ ខែសីហា។ សកម្មភាពយោធារបស់ចិន ក៏ជាការឆ្លើយតប ប្រឆាំងទៅនឹងដំណើរទស្សនកិច្ច របស់លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាសហរដ្ឋអាមេរិក មកកាន់កោះតៃវ៉ាន់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×