Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងវ៉ាស៊ីនតោន នឹងផ្ដល់កញ្ចប់សន្ដិសុខថ្មី១ពាន់លានដុល្លារ ដល់អ៊ុយក្រែន

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលសង្គ្រាម វាយប្រយុទ្ធគ្នា គ្មានស្រាកស្រាន្ដ នៅក្នុងប្រទេសអ៊ុយក្រែន នោះ សហរដ្ឋអាមរិក នឹងបន្ដផ្ដល់ជំនួយយោធាថ្មី មានទំហំទឹកប្រាក់ ១ពាន់លានដុល្លារ ដោយរួមទាំងគ្រាប់ សម្រាប់ប្រព័ន្ធមីស៊ីល និង ប្រព័ន្ធការពារដែនអាកាស ហើយរថពាសដែកដឹកជញ្ជូន ទៅកាន់ក្រុងគៀវ បន្ថែមទៀត។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៦ ខែសីហា ថា សហរដ្ឋអាមេរិក កំពុងតែរៀបចំកញ្ចប់ជំនួយសន្ដិសុខថ្មី មានទំហំទឹកប្រាក់១ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន។ ជំនួយសន្ដិសុខថ្មីរបស់ក្រុងវ៉ាស៊ីនតោន សម្រាប់ក្រុងគៀវ នេះ ត្រូវគេរំពឹង ថា នឹងត្រូវប្រកាស នៅថ្ងៃចន្ទ សប្ដាហ៍ក្រោយ។

កញ្ចប់ជំនួយថ្មីនេះ ក៏នឹងរាប់បញ្ចូល ទាំងគ្រាប់រំសេវ សម្រាប់គ្រឿងសព្វាវុធបាញ់ចម្ងាយឆ្ងាយ និង រថពាសដែកដឹកជញ្ជូនផ្នែកវេជ្ជសាស្រ្ដ។ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ ប្រហែល ៨,៨ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានបញ្ជាកងទ័ព ឲ្យឆ្លងកាត់ព្រំដែន ចូលឈ្លានពាន នៅក្នុងប្រទេសជិតខាងមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយសុំលក្ខខណ្ឌ មិនបញ្ចេញអត្ដសញ្ញាណថា លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) មិនទាន់បានចុះហត្ថលេខា នៅលើកញ្ចប់អាវុធបន្ទាប់នេះឡើយ។ មន្រ្ដីសហរដ្ឋអាមេរិក ទាំងនេះ ក៏បានព្រមាន ថា កញ្ចប់អាវុធថ្មីនេះ អាចនឹងត្រូវផ្លាស់ប្តូរទំហំទឹកប្រាក់ និង ខ្លឹមសារ មុនពេលលោកប្រធានាធិបតី ចុះហត្ថលេខា។ ប្រសិនបើលោកប្រធានាធិបតី ចុះហត្ថលេខាមែននោះ គឹកញ្ចប់យោធានេះ នឹងមានទំហំ ១ពាន់លានដុល្លារ ដោយក្នុងនោះមានទាំងគ្រាប់ សម្រាប់ប្រព័ន្ធមីស៊ីល HIMARS និង ប្រព័ន្ធការពារដែនអាកាស NASAMS ព្រមទាំងរថពាសដែកដឹកជញ្ជូន ផ្នែកវេជ្ជសាស្រ្ដថែមទៀតផង៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×