Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ប្រកាសលុបចោល លិខិតអនុញ្ញតឱ្យដោះដូរនិងអភិវឌ្ឍភ្នំតាម៉ៅ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសលុបចោលលិខិតអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍភ្នំតាម៉ៅ ដើម្បីរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម សម្តេចក៏បានបញ្ជាឲ្យក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញ លើដីដែលបានឈូសឆាយ។

តាមរយៈបណ្តាញសង្គមហ្វេសបុកផ្លូវការ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថា​សួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។

ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជា៖ ១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ។ ២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ ជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។ ៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញ លើដីដែលបានឈូសឆាយ។

សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា។

លោកឧកញ៉ា ឡេងណាវ៉ាត្រា បានផុស នាវេលាព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ដោយសូមឲ្យរាជរដ្ឋាភិបាល លុប ស.ជ.ណ ដែលអនុញាតឲ្យក្រុមហ៊ុន ទទួលសម្បទានដី ដើម្បីធ្វើការអភិវឌ្ឍន៍ នៅតំបន់ភ្នំតាម៉ៅ និង អំពាវនាវឲ្យមហាជន រួមគ្នាទៅដាំដុះកូនឈើ ជាមួយលោកឧកញ៉ាផង ។

បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានលើកឡើងថា នៅក្នុងសប្ដាហ៍នេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ឃើញថា មានសាធារណជនជាច្រើនបានមានចម្ងល់អំពី ស្ថានភាពព្រៃឈើនៅភ្នំតាម៉ៅ។ រដ្ឋបាលព្រៃឈើ សូមធ្វើការបកសា្រយជូនសាធារណជនឲ្យបានជ្រាបថា តំបន់ភ្នំតាម៉ៅនេះ ជាតំបន់ស្ថានីយ៍ស្តារព្រៃឈើមួយ ដែលមានដំណាំឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។

តំបន់នេះពោរ ពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះ រាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការ អភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។ ការ អភិវឌ្ឍតំបន់នេះមិនមែនជាការលក់ដូរ ដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឲ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនច្បារ អាងស្តុកទឹក ក៏ដូចជាការបង្កើតសារមនី្ទរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វ សាហ្វារីនៅខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ និង សម្ភារៈនានា។ ការដោះដូរ គឺអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃពីក្រុមហ៊ុនឯកជន និងមានគណកម្មការ ឯកជនភាវូនីយកម្មដែលមានអន្តរក្រសួង ពិនិត្យនិងវាយតម្លៃអំពីការដោះដូរយ៉ាងត្រឹមត្រូវ។

សូមបញ្ជាក់ផងដែរថា តំបន់នេះ ពុំមានសត្វព្រៃសំខាន់ៗ ជិតផុតពូជ និងកម្រ ដូចការលើកឡើងនោះទេ ហើយ តំបន់នេះមានជ្រូកព្រៃដែលតែងតែមករំខានដល់ដំណាំប្រជាពលរដ្ឋ។ សត្វព្រៃដែលលើកឡើងកន្លងមកគឺជាសត្វព្រៃបានថែរក្សា នៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅដែលមានសុវត្ថិភាព១០០% ហើយការអភិវឌ្ឍនេះមិនមានការប៉ះពាល់ទាល់តែសោះ។ សត្វព្រៃដែលតែងតែលើកឡើងដោយអង្គការ សកម្មជនបរិស្ថាន និងសាធារណជននានា គឺជាសត្វព្រៃដែលកំពុងរស់នៅ ក្នុងទ្រុងនៃឧទ្យានសួនសត្វភ្នំតាម៉ៅ និងសត្វព្រៃមួយចំនួនទៀតដូចជាប្រើស រម៉ាំង ក្រៀល រនាល ទុង ត្រូវបានដោះលែង ឲ្យរស់ក្នុងបរិវេណរបស់ឧទ្យានសួនសត្វភ្នំតាម៉ៅដែលមានរបងព័ទ្ធជុំវិញលើផ្ទៃដីជាង៤០០ហិកតា និងមិនមានសត្វព អាចចេញមកខាងក្រៅនោះទេ និងបានមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើ និងអង្គការនានា។ ការលើកឡើង កន្លងមកបានធ្វើឲ្យមានការភ័នច្រលំថាការអភិវឌ្ឍតំបន់នេះប៉ះពាល់ដល់សត្វព្រៃ។

ការអភិវឌ្ឍតែងតែប្រើប្រាស់ដីសម្រាប់អភិវឌ្ឍមិនមែនមានតែនៅតំបន់ភ្នំតាម៉ៅនោះទេ ឲ្យតែតំបន់អភិវឌ្ឍមាន ផលប៉ះពាល់តិចតួច ហើយត្រឡប់មកវិញបានផ្ដល់ការងារជូនប្រជាពលរដ្ឋច្រើននៅតំបន់នោះ និងការផ្តល់កំណើន សេដ្ឋកិច្ចជាតិ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×