Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់ប្រហារ​នៅ​ព្រះវិហារ​រដ្ឋ​តិច​សាស ស្លាប់​ជិត ៣០​នាក់​

មនុស្ស​យ៉ាងហោចណាស់​ចំនួន ២៦​នាក់​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់​បានធ្វើ​ការបាញ់រះ​លើ​ព្រះវិហារ​មួយកន្លែង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ នៅក្នុង​ទីក្រុង​តូច​មួយ ក្នុង​រដ្ឋ​តិច​សាស នៃ​សហរដ្ឋ​អា​មេ​រិច​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ប៊ី​ប៊ី​ស៊ី (BBC) នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​។​

​បើតាម​មន្ត្រី​ប៉ូលីស​ផ្នែក​រក្សា​សន្តិសុខ​សាធារណៈ​ប្រចាំ​តំបន់​បាន​និយាយថា ខ្មាន់កាំភ្លើង​ជា​មនុស្ស​វ័យក្មេង​ស្ថិតក្នុង​វ័យ ២០​ឆ្នាំ​ឡើង ហើយ​ស្លៀក​ពាក់អាវ​ការពារ​ពណ៌​ខ្មៅ និង​ប្រដាប់​ដោយ​អាវុធ​វែង​។​

​ខ្មាន់កាំភ្លើង​បានចាប់ផ្តើម​បាញ់រះ​ពី​ខាងក្រៅ​ព្រះវិហារ រួចមក​បាន​សម្រុកចូល​បាញ់​ក្នុង​វិហារ​ទៀត​។​

​ពេល​កំពុងធ្វើការ​បាញ់​ប្រហារ ប្រជាជន​នៅ​តំបន់​កើតហេតុ​ម្នាក់​បាន​កញ្ឆក់​កាំភ្លើង​ពី​ជនសង្ស័យ និង​បានធ្វើការ​បាញ់ប្រហា​រវិ​ញ​លើ​ជន​នោះ ប៉ុន្តែ​ជនសង្ស័យ​បាន​រត់គេចខ្លួន​ចូលក្នុង​រថយន្ត​។​

​បើតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ Devin P Kelley អាយុ ២៦​ឆ្នាំ​។​

​អាជ្ញាធរ​បញ្ជាក់ថា មនុស្ស​យ៉ាងហោចណាស់​ចំនួន ២០​នាក់ ក៏បាន​រងរបួស​នៅក្នុង​ហេតុការណ៍​នោះ​ផងដែរ និង​ត្រូវបាន​គេ​ដឹកជញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ប្រជាជន​ដែល​បាន​កញ្ឆក់​កាំភ្លើង បាន​ស្វែងរក​ជនសង្ស័យ តែ​ជនសង្ស័យ​បាន​បើកឡាន​បុក​នឹង​បង្គោល​។ ប៉ូលីស​បាន​រកឃើញថា ជនសង្ស័យ​បាន​ស្លាប់​នៅក្នុង​ឡាន​របស់ខ្លួន ប៉ុន្តែ​ពួកគេ​នៅ​មិនទាន់​ច្បាស់​ថា តើ​ជនសង្ស័យ​ស្លាប់​ដោយ​តែ​របួស​ពី​ការបាញ់​ត្រូវ​ខ្លួនឯង ឬក៏​ត្រូវបាន​បាញ់​ដោយ​ប្រជាជន​នោះឡើយ​។​

​មន្ត្រី​ដែល​បាន​ចុះទៅ​កន្លែងកើតហេតុ បាន​បញ្ជាក់ថា មនុស្ស​ស្លាប់​ចំនួន ២៤​នាក់​ត្រូវបាន​រកឃើញ​នៅក្នុង​ព្រះវិហារ ខណៈដែល​មនុស្ស​ចំនួន ២​នាក់​ទៀត​ត្រូវបាន​បាញ់សម្លាប់​នៅ​ខាងក្រៅ​វិហារ និង​ចំនែក​ម្នាក់ទៀត​ស្លាប់​ពេល​ប​ញ្ជូ​ល​ទៅកាន់​មន្ទីរពេទ្យ​។​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ ដែល​កំពុងធ្វើដំណើរ​ទ​ស្សនៈ​កិច្ច​នៅ​តំបន់​អាស៊ី បាន​ថ្កោលទោស​ការបាញ់ប្រហារ​នោះ​ថា​ជា​អំពើ​ឃោរឃៅ ហើយ​និយាយថា​ប្រជាជន​អា​មេ​រិច​នឹង​រួមគ្នា ៕ ដោយ ៖ សុភ័ក្ត្រ​

×