Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលនេសាទសមុទ្រ ថយចុះប្រមាណ១០% នៅពាក់កណ្តាលឆ្នាំនេះ

ភ្នំពេញ៖ កម្ពុជាមានខេត្តជាប់សមុទ្រ ដែលអាចប្រមូលផលនេសាទសមុទ្រសម្រាប់ផ្គត់ផ្គង់ទីផ្សារ ប៉ុន្តែបើតាម នាយរងខណ្ឌស្ដាប់រួមរដ្ឋបាលជលផលកំពង់សោម បានឱ្យដឹងថា រយៈពេល ៦ខែ ពាក់កណ្តាល ឆ្នាំ២០២២នេះ ការប្រមូលផលនេសាទសមុទ្រការផុយចុះប្រមាណជា១០% បើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១។

លោក ឯម ភារ នាយរងខណ្ឌស្ដាប់រួមរដ្ឋបាលជលផលកំពង់សោម បានបញ្ជាក់ថា កត្តាដែលធ្វើឲ្យមានការថយចុះផលនេសាទ គឺបណ្ដាលមកពីទូកនេសាទមួយចំនួន ផ្អាកចេញចេញនេសាទដោយប្រេងឡើងថ្លៃ ហើយពួកគាត់ចេញទៅនេសាទមិនរួចថ្លៃប្រេង និងថ្លៃកម្មករ ដូចនេះ ពួកគាត់មួយចំនួនបានបង្វែរការប្រកបអាជីវកម្មផ្សេងៗ ដើម្បីទ្រង់ជីវភាពគ្រួសារវិញ។

លោក បន្តថា បច្ចុប្បន្នផលនេសាទ រយៈពេល ៦ខែឆ្នាំ ២០២២មកនេះ ផលនេសាទទឹកប្រៃមានចំនួន ២ម៉ឺន ៨៧៦០តោន ផលនេសាទទឹកសាបមាន ២០០តោន។ ចំពោះផលនេសាទ ដែលចិញ្ចឹមតាមបែបវារីវប្បកម្មផលទឹកប្រៃចំនួន ២៥៥តោន ផលទឹកសាបមានចំនួន១៣១តោន។

លោកបានបញ្ជាក់បន្ថែមថា បើប្រៀបធៀបចំពោះការនេសាទនៅរដូវវស្សា បានផលច្រើនជាងនៅរដូវប្រាំង២០% មូលហេតុដោយរដូវវស្សាទឹកត្រជាក់មានខ្យល់ភ្លៀងរលកបោកបក់ខ្លាំង ធ្វើឲ្យពពួកមច្ឆជាតិគ្រប់ប្រភេទនៅបាតសមុទ្រអណ្ដែតឡើងមកខាងលើចូលឧបករណ៍នេសាទ ធ្វើឲ្យអ្នកនេសាទទទួលបានផលច្រើន។

ដោយឡែក ការនេសាទនៅរដូវវស្សាទទួលបានផលច្រើនតែជួបនូវបញ្ហាប្រឈមច្រើនជាងរដូវប្រាំងដោយជួបខ្យល់រលកបោកបក់ខ្លាំងនេះជាបញ្ហាដែលធ្វើឲ្យប្រជានេសាទជួបការលំបាក។ រីឯការនេសាទនៅរដូវប្រាំង មិន​សូវជាជួបឧបសគ្គ ក៏ប៉ុន្តែអ្នកនេសាទ មិនសូវទទួលបានផល ព្រោះទឹកក្តៅ ពពួកមច្ឆជាតិគ្រប់ប្រភេទនៅបាតសមុទ្រ ពិបាកនេសាទ។

គួរបញ្ជាក់ថា បើតាមអ្នកប្រមូលផលនេសាទក្តាមសេះ នៅតំបន់ទំនប់រលកសង្កាត់លេខ ១ នៃក្រុងព្រះសីហនុក៏បានឲ្យដឹងថា ការប្រមូលផលនេសាទនៅរដូវវស្សា គឺបានច្រើនជាងនៅរដូវប្រាំង ហើយផលនេសាទគឺមានតម្លៃទៅតាមកម្រិតនៃក្តាមប្រភេទលេខ១ លេខ២ និងលេខ៣ តែតម្លៃធូរជាងនៅរដូវប្រាំង៕

×