រដ្ឋធានីគៀវ៖ ការបា.ញ់ផ្លោង ដាក់រោងចក្រថាមពលដ៏ធំបំផុត នៅតំបន់អឺរ៉ុប ក្នុងរយៈពេលប៉ុន្មានថ្ងៃជាបៗគ្នានេះ បានបណ្ដាលឲ្យក្រុមអ្នកជំនាញខាងអាតូមិករបស់ពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយប្រធានាធិបតីអ៊ុយក្រែន បានចាត់ទុកការវា.យប្រ.ហាររបស់រុស្ស៊ី ជាអំពើភេរវកម្មនុយក្លេអ៊ែរ។
ទស្សនាវដ្ដីសហរដ្ឋអាមេរិក Forbes បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៧ ខែសីហា ថា អ៊ុយក្រែន បានអះអាង កាលពីថ្ងៃអាទិត្យ ថា ការបាញ់ផ្លោងរបស់កម្លាំងទាហានរបស់រុស្ស៊ី ជាថ្មី បានធ្វើឲ្យខូចខាតដល់ឧបករណ៍ចាប់សញ្ញាវិទ្យុសកម្ម ចំនួនបី និង បានធ្វើឱ្យកម្មករម្នាក់ រងរបួស នៅក្នុងរោងចក្រថាមពលហ្សាប៉ូរីសហ្សៀ (Zaporizhzhia) ជាលើកទីពីរ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ។
លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានហៅ ការបា.ញ់ផ្លោ.ងរបស់កងទ័ពក្រុងមូស្គូ កាលពីរាត្រី ថ្ងៃសៅរ៍ «ជាអំពើភេរវកម្មនុយក្លេអ៊ែររបស់រុស្ស៊ី។ លោកប្រធានាធិបតី បានជំរុញឱ្យមានការដាក់ទណ្ឌកម្ម ជាលក្ខណៈអន្តរជាតិបន្ថែមទៀត ដោយលើកនេះ ទាមទារឲ្យដាក់ ទៅលើវិស័យនុយក្លេអ៊ែររបស់ក្រុងម៉ូស្គូ។ មេដឹកនាំអ៊ុយក្រែន បានអះអាងថា គ្រាប់ផ្លោងរបស់រុស្ស៊ី បានធ្វើឲ្យប៉ះដល់ខ្សែបណ្ដាញថាមពល នៅក្នុងរោងចក្រ កាលពីថ្ងៃសុក្រ។
ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរលើកបន្ដុប ដោយរុស្ស៊ី នៅក្នុងតំបន់នោះ បានអះអាងថា អ៊ុយក្រែន បានវា.យប្រ.ហារ ទៅលើទីតាំងនោះ ដោយគ្រាប់រ៉ុក្កែត ជាច្រើនគ្រា.ប់ បានបណ្ដាលឲ្យខូចខាត ដល់អគាររដ្ឋបាល និង តំបន់នៅក្បែរៗនោះ។ រោងចក្រ Zaporizhzhia ជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត នៅតំបន់អឺរ៉ុប។

លោក រ៉ាហ្វាអែល ហ្គ្រូសស៊ី (Rafael Grossi) អគ្គនាយក ទីភ្នាក់ងារថាមពលអាតូមិកអន្ដជាតិ ហៅកាត់ IAEA បានសង្កត់ធ្ងន់ថា គាត់មានការភ្ញាក់ផ្អើល ចំពោះរបាយការណ៍ ស្ដីពីការខូចខាត ដល់រោងចក្រថាមពលដ៏ធំបំផុត នៅតំបន់អឺរ៉ុបមួយនេះ ហើយបានទាមទារឱ្យមានការអនុញ្ញាត ដល់ក្រុមអ្នកជំនាញរបស់ IAEA ចូលទៅពិនិត្យ មើលរោងចក្រនេះ ជាបន្ទាន់ ដើម្បីវាយតម្លៃ អំពីផលប៉ះពាល់ និង ការពារទីតាំងនោះ។
អគ្គនាយក ទីភ្នាក់ងារថាមពលអាតូមិកអន្ដជាតិ ហៅកាត់ IAEA បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់ លើការបាញ់ផ្លោង ដាក់រោងចក្រនុយក្លេអ៊ែរដ៏ធំបំផុត នៅអឺរ៉ុបមួយនេះ។ ចំណែកហានិភ័យពិតប្រាកដ អំពីគ្រោះមហន្តរាយនុយក្លេអ៊ែរ អាចនឹងគំរាមកំហែង ដល់សុខភាពសាធារណៈ និង បរិស្ថាន នៅក្នុងប្រទេសអ៊ុយក្រែន ហើយបណ្ដាប្រទេសផ្សេងៗទៀត។ ដោយឡែក សកម្មភាពយោធា បង្កគ្រោះថ្នាក់ដល់សុវត្ថិភាព និង សន្តិសុខ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzya គឺជាការមិនអាចទទួលយកបាន ហើយត្រូវតែចៀសវាង រាល់ការប៉ះពាល់ទាំងអស់»។
លោក តារីគ រ៉ូហ្វ (Tariq Rauf) មន្រ្ដីជំនាញគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បានបញ្ជាក់ថា មូលហេតុ ដែលរុស្ស៊ី បានដណ្ដើមកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក៏ «ដើម្បីផ្គត់ផ្គង់អគ្គិសនី ដល់ផ្នែកខាងកើត នៃប្រទេសអ៊ុយក្រែន គ្រប់គ្រងដោយរុស្ស៊ី»។
រហូតមកដល់ពេលនេះ ប្រធារដ្ឋអាជ្ញាឧក្រិដ្ឋកម្មអ៊ុយក្រែន បានបញ្ជាក់ថា បទឧក្រិដ្ឋកម្មសង្គ្រាម ជិត២៦ ០០០ករណី ត្រូវបានកងទ័ពរុស្ស៊ី ប្រព្រឹត្ដឡើង ចាប់តាំងពីការឈ្លានពាន មកលើប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ នៅក្នុងចំណោមបទល្មើសទាំងនេះ អាជ្ញាធរអ៊ុយក្រែន បានចោទប្រកាន់ទៅលើមន្រ្ដី និង កងទ័ពរុស្ស៊ី ចំនួន១៣៥នាក់ ដោយក្នុងនោះ មាន១៥នាក់ ត្រូវបានចាប់ដាក់ នៅក្នុងមន្ទីរឃុំឃាំង។ ប៉ុន្ដែទោះជាយ៉ាងណា រុស្ស៊ី បានច្រានចោលនូវការចោទប្រកាន់ទាំងនោះ ដោយអះអាងថា ពួកគេមិនបានកំណត់គោលដៅ វា.យប្រ.ហារទៅលើជនស៊ីវិលនោះឡើយ៕រក្សាសិទ្ធិដោយ ៖ សារាយSN















