Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងមូស្គូ បដិសេធការវា.យប្រ.ហារពីអ៊ុយក្រែន លើឃ្លាំងអាវុធនៅមូលដ្ឋានទ័ពអាកាសរុស្ស៊ី

រដ្ឋធានីកៀវ៖ ក្រោយមានការផ្ទុះយ៉ាងខ្លាំង ឆេះឃ្លាំងអាវុធ នៅក្នុងមូលដ្ឋានកងទ័ពអាកាសរុស្ស៊ី នៅលើទឹកដីឧបទ្វីបគ្រីមៀ នោះមក មន្រ្ដីរដ្ឋាភិបាលក្រុងមូស្គូ បានចេញមុខមកអះអាងថា ជុំវិញករណីនេះ។

សារព័ត៌មាន The Globe and Mail បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១០ ខែសីហា ថា មានការបំផ្ទុះមានកម្លាំងដ៏ខ្លាំងក្លាមួយ រញ្ជួយដល់មូលដ្ឋានទ័ពអាកាសរុស្ស៊ី នៅគ្រីមៀ ហើយដុំផ្សែងបានហុយពាសពេញតំបន់ទេសភាព កាលពីថ្ងៃអង្គារ ខណៈសង្គ្រាម នៅអ៊ុយក្រែន កំពុងតែបន្ដវាយប្រយុទ្ធគ្នា។ អាជ្ញាធរ ប្រចាំតំបន់របស់រុស្ស៊ី បានអះអាងថា ការបំផ្ទុះ នៅក្នុងមូលដ្ឋានកងទ័ពអាកាសសាគី (Saki) ស្ថិតនៅឧបទ្វីបគ្រីមៀ គ្រប់គ្រងដោយរុស្ស៊ី បានបណ្ដាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង ជាច្រើននាក់ផ្សេងទៀត រងរបួស។

ក្រសួងការពារជាតិរុស្ស៊ី បានបានបញ្ជាក់ថា «មានការផ្ទុះឃ្លាំងអាវុធ នៅក្នុងមូលដ្ឋានកងទ័ពអាកាសសាគី (Saki) នៅឆ្នេរសមុទ្រខ្មៅ។ ករណីនេះ មិនមែនកើតឡើង ដោយសារការបាញ់ផ្លោងនោះដែរ ប៉ុន្ដែវាជាគ្រោះអគ្គិភ័យ។

ដោយឡែកបណ្តាញសង្គមនៅក្នុងអ៊ុយក្រែន មានការភ្ញាក់ផ្អើលជាមួយនឹងការសន្និដ្ឋានថា ការផ្ទុះឃ្លាំងអាវុធនេះ អាចនឹងរងនូវការបាញ់ប្រហារពីមីស៊ីលចម្ងាយឆ្ងាយរបស់អ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្ដី ពីអ្នកឃើញហេតុការណ៍ បានអះអាងថា ពួកគេបានឮសំឡេងបំផ្ទុះ ចំនួន១២ដង នៅវេលាម៉ោង៣ និង ២០នាទីរសៀល (ម៉ោង នៅក្នុងតំបន់ ចេញពីមូលដ្ឋានកងទ័ពអាកាស នៅជិតណូវ៉ូហ្វែដូរីវកា (Novofedorivka) នាភាគខាងលិចឆ្នេរឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន ដែលរុស្ស៊ី បានដាក់ជាឧបសម្ព័ន្ធរបស់ខ្លួន នៅឆ្នាំ២០១៤ និង ប្រើប្រាស់ សម្រាប់ជាមូលដ្ឋានកងទ័ពអាកាស វាយប្រហារទៅលើប្រទេសអ៊ុយក្រែន នៅក្នុងការឈ្លានពាន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក។

នាយកដ្ឋានសុខាភិបាលគ្រីមៀ បានបញ្ជាក់ថា ការផ្ទុះឃ្លាំងអាវុធនេះ បានបណ្ដាលឲ្យជនស៊ីវិលម្នាក់ បាត់បង់ជីវិត និង ៨នាក់ផ្សេងទៀតរងរបួស។

លោក ស៊ើរជេ អាកស្យូណូវ (Sergey Aksyonov) ប្រធានរដ្ឋបាលតំបន់គ្រីមៀ (Crimea) បានបញ្ជាក់ថា រថយន្តសង្គ្រោះបន្ទាន់ និង ឧទ្ធម្ភាគចក្រពេទ្យ បានបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាស Saki ។ រីឯតំបន់នេះ បានបិទជិត នៅក្នុងរង្វង់៥គីឡូម៉ែត្រ។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន មិនបានអត្ថាធិប្បាយ ដោយផ្ទាល់ អំពីការបំផ្ទុះ នៅក្នុងសុន្ទរកថា តាមវីដេអូប្រចាំថ្ងៃរបស់គាត់ កាលពីរាត្រីថ្ងៃអង្គារ ទី៩ ខែសីហា នោះឡើយ ប៉ុន្តែគាត់បាននិយាយថា ជាការត្រឹមត្រូវ ដែលមនុស្សកំពុងតែផ្តោតទៅលើតំបន់គ្រីមៀ។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា «យើងនឹងមិនដែលបោះបង់ចោលនូវឧបទ្វីបគ្រីមៀ ហើយតំបន់សមុទ្រខ្មៅនេះ នឹងមិនអាចមានសុវត្ថិភាពនោះទេ ប្រសិនបើឧបទ្វីបមួយនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី»។ លោកប្រធានាធិបតី បានថ្លែងជាដដែលៗ អំពីគោលជំហររបស់ក្រុងកៀវ គឺថា ឧបទ្វីបគ្រីមៀ នឹងត្រូវវិលត្រឡប់មក ក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន វិញ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×