តា និងចៅ ភ្ញាក់ពីព្រឹកព្រលឹម តែងនាំគ្នាមកអង្គុយអានសៀវភៅជាមួយគ្នា…មានថ្ងៃមួយ ចៅ សួរទៅតាថា…
«លោកតា ខ្ញុំក៏អានសៀវភៅ ដូចគ្នានឹងលោកតារាល់ថ្ងៃ តែខ្ញុំដូចជាមិនសូវយល់ពីអ្វី ដែលបានអានហ្នឹងប៉ុន្មានសោះ បិទសៀវភៅពេលណា ក៏ភ្លេចអស់ពេលហ្នឹងដែរ ហើយបើអ៊ីចឹង តើវានឹងមានប្រយោជន៍អីទៅលោកតា?»
តា មិនបាននិយាយអ្វីឡើយ តែ បែរជាងាកទៅយកកន្ត្រកផ្ដៅទទេមួយ ដែលជាធម្មតា តែងមានដាក់ដុំធ្យូងនៅក្នុងនោះ ហើយហុចទៅឱ្យចៅ ព្រមទាំងប្រាប់ថា…
«ទៅដងទឹក ១កន្ត្រកមក»
ចៅប្រុស ក៏កាន់កន្ត្រក ទៅដងទឹកនៅឯអណ្ដូង តែទឹកក៏ហូរចេញអស់ពីកន្ត្រក គ្រប់ពេលមុនមកដល់ផ្ទះជានិច្ច ទោះជាសាកល្បងប៉ុន្មានដង ក៏មិនមានអ្វីល្អប្រសើរជាងហ្នឹងដែរ…។
ពេលឃើញចៅប្រុស ខំព្យាយាមអស់ពីសមត្ថភាពហើយ តែ នៅតែមិនបានប្រយោជន៍ដដែលជាដដែលនោះ តាក៏ចង្អុលបង្ហាញ ឱ្យចៅប្រុសមើលទៅកន្ត្រក ហើយក៏សង្កេតឃើញថា កន្ត្រកមួយនោះ ឡើងស្អាតចែស គ្មានស្នាមប្រឡាក់ធ្យូងច្រើន ដូចមុនឡើយ…។
…ចូរអានសៀវភៅឱ្យបានច្រើន ទោះជាមិនសូវយល់ ឬចាំមិនសូវបានក្ដី តែ ក៏វាអាចផ្លាស់ប្ដូរលោកអ្នកជារឿយៗ មិនថាតែបុគ្គលិកលក្ខណៈ ឬសភាពផ្លូវចិត្ត ដែលកាន់តែល្អឡើងមិនខាន…។
និទានរឿងនេះ បង្ហាត់ឱ្យដឹងថា៖ គ្រប់សេចក្ដីព្យាយាម តែងតែទទួលបានលទ្ធផលជានិច្ច…៕