Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង (PADEE) ដំណើរការ​រយៈពេល​៦​ឆ្នាំ​ជួយ​អោយ​ប្រជាកសិករ នៅក្នុង​ខេត្ត​គោលដៅ​ចំនួន ៥ បាន​ផ្លាស់ប្តូរ​ជីវភាព​

តាកែវ​៖ ថ្លែង​ប្រាប់​អ្នក​សា​រពត័​មាន​ក្រោយ​បញ្ចប់​ការបើ​សិក្ខាសាល​ស្តីពីរ​ការបញ្ចប់​គម្រោ​ង​អភិវឌ្ឍ​ន៏​កសិកម្ម និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ខេត្ត​តាកែវ ហៅ​កាត់​ថា (PADEE) នៅ​សាល​មហោស្រព​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី ២៤ ឧសភា ២០១៨ នេះ​លោក ញិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានអោយដឹងថា អស់​រយៈពេល ៦​ឆ្នាំ​កន្លងមកនេះ គម្រោង PADEE បាន​ចំណាយ​ដើមទុន ៤០​លាន​ដុល្លារ សម្រាប់​ជា​ប្រាប់​កម្ចី​ដល់​ប្រជាកសិករ នៅ​ខេត្ត​គោលដៅ​ចំនួន ៥ ក្នុងនោះ​គឺ​មាន​ខេត្តតាកែវ​របស់​យើង​មួយ​ដែរ ដែល​គម្រោង​នេះ​មាន​គោលដៅ ចង់​លើក​កំពស់​ជីវភាព​រស់នៅរ​បស់​កសិករ​ក្រីក្រ និង​ចង់​បង្កើន​ផលិតភាព​កសិកម្ម ប្រាក់ចំណូល​របស់​គ្រួសារ​កសិករ​នៅ​តាម​ទីជនបទ ។​

​លោក ញិ​ប ស្រ៊ន បាន​បន្តថា សម្រាប់​ខេត្ត​តាកែវ​យើង​នេះ គឺ​យើង​បាន​រៀបចំ​បង្កើត​ជា​ក្រុម ក្នុង​ដំណើរការ​របស់​គម្រោង PADEE​នេះ ដោយ​យើង​មាន​ក្រុម​ចំនួន ២៣២​ក្រុម ហើយ​ក្នុង​មួយ​ក្រុម​គឺ​យើង​មាន ៥០​គ្រួសារ ដោយ​ក្រុម​នីមួយៗ​គម្រោង បាន​ទំលាក់​ទន់​អោយ ៤៨​លាន​រៀល សម្រាប់​ការបង្ករ​បង្កើន​ផល​នៃ​ផ្នែក​កសិកម្ម តែ​រហូត​មកដល់​ពេល​បច្ចុប្បន្ននេះ ក្នុង​រយៈពេល ៦​ឆ្នាំនេះ យើង​ឃើញថា​នៅ​តាម​ក្រុម​និមួយៗ​គឺ មាន​ប្រាក់​ចំណូល​កើនឡើង លើ​ដើមទុន ពី ៤៨​លាន​រៀល មក​៦០ ទៅ​៦៥​លាន​រៀល​ហើយ នៅ​ក្នុង​មួយ​ក្រុម ហើយ​ក្នុង​ក្រុម​ទាំងអស់​នោះ គឺ​ធ្លាប់​ទទួលបាន​ការបណ្តុះ​បណ្តាល ពី​បច្ចេកទេស​កសិកម្ម​នេះ តាំង​ពី​ការងារ​ដាំ​ដុះ​ស្រូវ ដំណាំ​ផ្សេង ការ​ចិញ្ចឹម​មាន់ ចិញ្ចឹម​ត្រី ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ប្រជា​ស​កិករ​ទាំងនោះ​បង្កើន​នៅ​ប្រាក់ចំណូល​របស់​ពួក​គាត់​នៅ​តាម​មូលដ្ឋាន ។ ទន្ទឹម​និង​នោះ​ផង​ដែរ ប្រជាកសិករ​ទាំងនោះ ក៏​ធ្លាប់​ទទួលបាន​នៅ​ការបណ្តុះបណ្តាល​បច្ចេកទេស​លើក​ការគ្រប់គ្រង​ថវិការ ផងដែរ ដើម្បី​អោយ​មាន​នីរន្តរភាព​ទៅមុខ ដែល​គម្រោង​មាន​គោលបំណង​សំខាន់​ចង់ អោយ​ក្រុម​របស់​គម្រោង PADEE នេះ​ទាំងអស់​នេះ បាន​ក្លាយទៅជា​សហគម​ន៏​កសិកម្ម ទៅ​ថ្ងៃ​ខាង​មុខ​ផង​ដែរ ៕ តាកែវ​