ភ្នំពេញ ៖ ប្រទះឃើញមន្ត្រីនគរបាលម្នាក់ស្លាប់នៅលើផ្លូវជាតិលេខ១មិនដឹងម៉ូតូប៉ះជាមួយនឹងអ្វីនោះទេ បានដួលម៉ូតូបោកក្បាលនិងថ្នល់ កាលពីម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើដងផ្លូវជាតិលេខ១ ត្រង់ចំណុចមុខឃ្លោងទ្វារចូលវត្តកៀនស្វាយក្នុង នៃសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
តាមអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវ៉ែវអ៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1A-8319 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ ដោយផ្លូវងងឹតផងនោះ ហើយមិនដឹងប៉ះជាមួយអ្វីនោះទេ បានដួលបោកក្បាលនិងថ្នល់បែកក្បាលស្លាប់ក្នុងថ្លុមឈាមតែម្តង ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា សពមានឈ្មោះ ភិន អាយុ ៤៨ឆ្នាំមុខរបរ ជាមន្ត្រីនគរបាល មានស្រុក កំណើតនៅអ្នកលឿង ឯខេត្តព្រៃវែង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែងយកទៅម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីស្រាវជ្រាវរកពីមូលហេតុឲ្យបានច្បាស់ និងទុកប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ ក្រោយពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖បញ្ញាស័ក្តិ