Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អែកតាមការព្យាករដោយសុទិដ្ឋិនិយម របស់ស្ថាប័នហិរញ្ញវត្ថុ ស្ថានភាពអតិផរណានៅកម្ពុជា នឹងថយចុះនៅឆមាសទី២ ឆ្នាំនេះ

ភ្នំពេញ៖ របាយការណ៍ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា កំណើនអតិផរណានៅកម្ពុជា ជាមធ្យមក្នុងកម្រិត ៦,៥% នៅឆមាសទី ១ឆ្នាំ ២០២២នេះ ដែលខ្ពស់ជាងអតិផរណាឆមាសទី១ និងឆមាសទី ២ឆ្នាំ ២០២១ ដែលមានកម្រិត ២,៥ភាគរយ និង៣,៤ភាគរយ រៀងគ្នា។

របាយការណ៍ធនាគារជាតិនៃកម្ពុជា បានបង្ហាញទៀតថា ការកើនឡើងនៃអតិផរណា នៅក្នុងឆមាសទី១ឆ្នាំនេះ ដោយសារការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ ការរអាក់រអួលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល និងការងើបឡើងវិញនៃតម្រូវការក្នុងស្រុក។ ប៉ុន្តែទោះជាយ៉ាងណា ធនាគារជាតិនៃកម្ពុជា បានព្យាករថា ស្ថានភាពអតិផរណានៅកម្ពុជា នឹងថយចុះនៅឆមាសទី ២ឆ្នាំនេះ ប្រសិនបើសម្ពាធនៃការឡើងថ្លៃប្រេងឥន្ធនៈអាចគ្រប់គ្រងបាន ឬអាចត្រូវបានកាត់បន្ថយ។ ហើយផ្អែកតាមការព្យាករដោយសុទិដ្ឋិនិយម អតិផរណានៅឆមាសទី២ឆ្នាំនេះ នឹងមានកម្រិតជាមធ្យមប្រមាណ ៣,២% និងអតិផរណាប្រចាំឆ្នាំ ២០២២ អាចមានកម្រិតជាមធ្យមប្រមាណ ៤,៨%។

គួរឱ្យដឹងថា ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ បានបន្តកើនឡើង ១៨,២ភាគរយ នៅឆមាសទី១ឆ្នាំនេះ (១២% នៅឆមាសទី ២ឆ្នាំ ២០២១ និង៥,៥% នៅឆមាសទី១ឆ្នាំ ២០២១) ស្របតាមនិន្នាការថ្លៃប្រេងឆៅពិភពលោក ដោយការផ្គត់ផ្គង់ប្រេងពិភពលោក ទទួលរងឥទ្ធិពលពីភាពតានតឹងភូមិសាស្ត្រនយោបាយ គួបផ្សំនឹងការងើបឡើងវិញនៃតម្រូវការពិភពលោក។

ថ្លៃក្រុមម្ហូបអាហារ បានកើនដល់ ៥,៥ភាគរយ (២,៧% នៅឆមាសទី ២ឆ្នាំ ២០២១ និង២,៨% នៅឆមាសទី ១ឆ្នាំ ២០២១) ដែលបណ្តាលមកពីការផ្គត់ផ្គង់ ការកើនឡើងថ្លៃជីកសិកម្ម និងឥទ្ធិពលការឡើងថ្លៃប្រេងឥន្ធនៈ៕

×