Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេលនេះ អគ្គមេធាវីទីក្រុងញូវយ៉ក ទទួលបានព័ត៌មានខ្លះពី លោក ដូណាល់ត្រាំ ប៉ុន្តែត្រូវបិទជិតឈឹង

spot_img

ក្រុងញូវយ៉ក ៖ បើតាមការផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា បានទៅផ្តល់សក្ខីកម្មនៅក្នុងការស៊ើបអង្កេតរដ្ឋប្បវេណីមួយ របស់អគ្គរដ្ឋអាជ្ញានៃទីក្រុងញូវយ៉ក លើការអនុវត្តអាជីវកម្មរបស់គ្រួសារលោក ខណៈដែលលោកមានបញ្ហាផ្លូវច្បាប់ជាច្រើនទៀត។

លោក ត្រាំ ខ្លួនឯងបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ថា លោកគ្រោងនឹងផ្តល់សក្ខីកម្មនៅក្នុងការស៊ើបអង្កេតដល់អគ្គមេធាវីទីក្រុងញូវយ៉កនៅថ្ងៃពុធទី១០ ខែសីហា ខណ:មុននេះ លោក ត្រាំ និងកូនច្បងពីរនាក់ទៀតរបស់លោក គឺលោក Donald Trump Jr. និងលោកស្រី Ivanka Trump បានបដិសេធអស់រយៈពេលជាច្រើនខែមកហើយ ដើម្បីចៀសវាងការផ្តល់សក្ខីកម្មជុំវិញការបំប៉ោងតម្លៃអចលនទ្រព្យ។

សូមបញ្ជាក់ថា ជុំវិញការស៊ើបអង្កេតរដ្ឋប្បវេណីនេះ ដឹកនាំដោយអគ្គមេធាវីនៃទីក្រុងញូវយ៉ក លោក Letia James កំពុងស៊ើបអង្កេតថា តើក្រុមហ៊ុន Trump បានបំប៉ោងតម្លៃអចលនទ្រព្យដែរឬទេ?! ពេលនេះ ក៏ត្រូវបានគេរំពឹងថា ព័ត៌មានមួយចំនួនជុំវិញរឿងរ៉ាវរបស់លោកត្រាំ ទាំងស្ថានភាពនយោបាយ និងការងាររកស៊ី ត្រូវបានអគ្គមេធាវីរូបនេះទទួលបានជាច្រើន ប៉ុន្តែមិនបានបញ្ចេញដល់អ្នកសារព័ត៌មានឱ្យបានដឹងនោះទេ។

សក្ខីកម្មរបស់លោក ត្រាំ កើតឡើងចំពេលមានសកម្មភាពផ្លូវច្បាប់ជាច្រើនជុំវិញគាត់ ដែលកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីភ្នាក់ងារ FBI បានឆ្មក់ចូលឆែកភូមិគ្រឹះរបស់គាត់ក្នុងរដ្ឋ Florida ដ៏ចម្រូងចម្រាស់។

បច្ចុប្បន្ន មានព័ត៌មានតិចតួចបំផុតពាក់ព័ន្ធនឹងប្រតិបត្តិការចុះឆែកឆេរផ្ទះលោក ដូណាល់ ត្រាំ។ បើតាមសារព័ត៌មានអាមេរិកធំៗដូចជា CNN និង New York Times ភ្នាក់ងារប៉ូលិស FBI បានឆ្មក់ឆែកឆេរផ្ទះលោក ត្រាំ ដើម្បីស្វែងរកឯកសារ និងសម្ភារមួយចំនួនដែលលោក ត្រាំ បានយកចេញពីសេតវិមាននៅពេលលោកចាកចេញពី តំណែង គឺយកឯកសារសំខាន់ៗមួយចំនួនទៅទុកនៅឯផ្ទះរបស់លោក ខុសពីច្បាប់រដ្ឋាភិបាល ដែលបានបញ្ញត្តិថា បុគ្គលដែលបញ្ចប់តំណែងប្រធានាធិបតី មិនមានសិទ្ធិនាំយកឯកសារកិច្ចការផ្ទៃក្នុងរបស់រដ្ឋណាមួយចេញពីសេតវិមាននោះឡើយ៕ រក្សាសិទ្ធិដោយ ៖ពិសិដ្ឋ CEN

spot_img
×