Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេសរកឃើញ មីស៊ីលទំនើបៗរបស់រុស្ស៊ី ប្រើប្រាស់បច្ចេកវិទ្យារបស់បស្ចិមលោក

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេស បានរកឃើញថា បច្ចេកវិទ្យារបស់ចក្រភពអង់គ្លេស និង បស្ចិមលោក ត្រូវបានរកឃើញ នៅក្នុងសមាសធាតុគ្រឿងសព្វាវុធរបស់រុស្ស៊ើ សម្រាប់វាយប្រហារ នៅក្នុងប្រទេសអ៊ុយក្រែន។

បើតាមវិទ្យាស្ថាន Royal United Service ហៅកាត់ Rusi បានឲ្យដឹងថា សមាសធាតុជាន់ខ្ពស់ បង្ហាញថា ក្រុងមូស្គូ ពឹងផ្អែកលើបច្ចេកវិទ្យាជាន់ខ្ពស់របស់បស្ចិមប្រទេស សម្រាប់យកមកបង្កើតមីស៊ីល និង គ្រឿងសព្វាវុធទំនើបៗ វាយប្រហារ នៅក្នុងប្រទេសអ៊ុយក្រែន។

របាយការណ៍ ដដែលនោះ បានអះអាងថា រុស្ស៊ី បានបាត់បង់មីស៊ីលឆ្លងទ្វីប និង មីស៊ីលផ្លោង ឧបករណ៍សង្គ្រាមអេឡិចត្រូនិក និង វិទ្យុឯកទេសយ៉ាងច្រើន នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន។ កត្ដាទាំងអស់នេះ បាន និង កំពុងតែជំរុញឲ្យសមត្ថភាពយោធារបស់រុស្ស៊ី ថយចុះជាលំដាប់ប្រសិនបើគោលនយោបាយសមស្រប ត្រូវបានអនុវត្ត។ ដោយឡែក វិមានក្រឹមឡាំង ក៏បានបង្កើត «បណ្តាញសម្ងាត់» សម្រាប់អ្នកស៊ើបការណ៍ ដើម្បីព្យាយាម និង ជំនួសប្រភព ពីសមាសធាតុ ដែលមិនអាចប្រើបានបន្ដទៀត ដោយសារការដាក់ទណ្ឌកម្ម ពីលោកខាងលិច។

ចក្រភពអង់គ្លេស ក្នុងនាមជាសមាជិកសហភាពអឺរ៉ុប បានណែនាំឲ្យមានការហាមឃាត់លើការនាំចេញទំនិញ សម្រាប់គោលបំណងយោធា ដែលជាផ្នែកមួយ នៃកញ្ចប់ទណ្ឌកម្ម ឆ្នាំ២០១៤ ប្រឆាំងនឹងក្រុងម៉ូស្គូ បន្ទាប់ពីការបញ្ចូលឧបទ្វីបគ្រីមៀ ដោយខុសច្បាប់ ទៅជាទឹកដីរបស់ខ្លួន។

វិទ្យាស្ថាន Rusi បានត្រួតពិនិត្យ លើបច្ចេកទេសមីស៊ីល ចំនួន២៧គ្រាប់ និង ឧបករណ៍ផ្សេងៗទៀត ដែលបានបាញ់ ឬចាប់បាន នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន ដោយបានបង្ហាញថា សមាសធាតុផ្សំផ្សេងៗផលិត ដោយបរទេស ចំនួន ៤៥០ប្រភេទផ្សេងៗគ្នា។ ការត្រួតពិនិត្យទាំងនេះ បានបង្ហាញថា សមាសធាតុផ្សំ ចំនួន៣១៧ មានប្រភព មកពីសហរដ្ឋអាមេរិក ដែលមានភាគច្រើនបំផុត។

សារធាតុសម្រាប់ការផលិតអាវុធខ្លះ ក៏បានយកមកពីប្រទេសជប៉ុន ចំនួន៣៤ប្រភេទ និង តៃវ៉ាន់ ចំនួន៣០ប្រភេទ។ ស្របគ្នានេះដែរ គេបានរកឃើញថា សមាសធាតុផ្គត់ផ្គង់សំខាន់ៗមួយចំនួន មានប្រភព មកពីចក្រភពអង់គ្លេស ផងដែរ។

ដោយឡែក ប្រព័ន្ធគ្រប់គ្រងការហោះហើររបស់ដ្រូនរុស្ស៊ី ត្រូវពឹងផ្អែកទៅលើក្រុមហ៊ុន STMicroelectronics របស់ស្វីស ហើយក្រុមហ៊ុន Saito Seisakusho របស់ជប៉ុន ជាអ្នកផ្គត់ផ្គង់ម៉ាស៊ីន។ រីឯវិទ្យុប្រើប្រាស់ សម្រាប់ទំនាក់ទំនងទិន្នន័យ ទៅកាន់បញ្ជាការដ្ឋានកងពលតូចកាំភ្លើងធំរបស់រុស្ស៊ី មានធាតុផ្សំ មកពីក្រុមហ៊ុនអាណាឡូក (Analog) មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Texas Instrument ។ ដោយឡែក ប្រព័ន្ធមីស៊ីលផ្សេងៗទៀតរបស់រុស្ស៊ី ត្រូវបានរកឃើញថា មានលក្ខណៈស្រដៀងគ្នានេះដែរ ដោយពឹងផ្អែកទៅលើបច្ចេកវិទ្យារបស់លោកខាងលិច។

អ្នកនិពន្ធរបាយការណ៍នេះ បានបញ្ជាក់ថា៖ «ស្ដង់ដារអាវុធរបស់រុស្ស៊ី មានសមាសធាតុមីក្រូអេឡិចត្រូនិកដ៏ច្រើន ផលិតដំបូង នៅអាមេរិកខាងជើង អឺរ៉ុប និង អាស៊ីបូព៌ា»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×