Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលក្រុងប៉េកាំង តម្រូវឱ្យទំនិញរបស់តៃវ៉ាន់ ត្រូវសរសេរលើស្លាកថា តៃវ៉ាន់ ប្រទេសចិន

ទីក្រុងតៃប៉ិ៖ រដ្ឋាភិបាលក្រុងប៉េកាំង កាន់តែដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរបន្ថែមទៀត ដល់តៃវ៉ាន់ ដោយហាមឃាត់ការនាំទំនិញចេញរបស់ក្រុមហ៊ុនតៃវ៉ាន់ មិនឲ្យនាំចូលទៅកាន់ប្រទេសចិននោះទេ ប្រសិនបើមិនបានសរសេរលើស្លាកទំនិញរបស់ពួកគេថា «តៃវ៉ាន់ ប្រទេសចិន» , មានន័យថា ផលិតនៅកោះតៃវ៉ាន់ ប្រទេសចិន។

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១០ ខែសីហា ថា រដ្ឋបាលគយ ចំណុះឲ្យក្រសួងហិរញ្ញវត្ថុចិន ហៅកាត់ CA កាលពីថ្ងៃអង្គារ បានឱ្យដឹងថា ការដឹកជញ្ជូនទំនិញ ចេញពីតៃវ៉ាន់ នឹងត្រូវរារាំង ដោយគយចិន សម្រាប់ការមិនប្រើប្រាស់ស្លាក ថា មកពី «តៃវ៉ាន់ ប្រទេសចិន»។

រដ្ឋបាលគយចិន បានបញ្ជាក់ កាលពីថ្ងៃទី៥ ខែសីហា ថា ក្រុមហ៊ុនតៃវ៉ាន់មួយ បានស្នើសុំជំនួយ បន្ទាប់ពីការដឹកជញ្ជូនទំនិញរបស់ខ្លួន ត្រូវបានរារាំងដោយគយចិន សម្រាប់ការមិនអនុវត្ត តាមតម្រូវការ លើការដាក់ស្លាកសញ្ញា។ ក្រុមហ៊ុនតៃវ៉ាន់ បានអះអាងថា ក្រុមហ៊ុនបានទទួលនូវការជូនដំណឹង តាមឯកសារប្រកាស សម្រាប់ការដឹកជញ្ជូន ចាំបាច់ត្រូវតែសរសេរថា ទំនិញទាំងនេះ មកពី «តៃវ៉ាន់ ប្រទេសចិន»។

មន្ត្រីគយចិនម្នាក់ បានអះអាងថា ខ្លួនមិនបានដឹង អំពីប្រភេទផលិតផល ឬទំហំ នៃការដឹកជញ្ជូនទំនិញទាំងនោះទេ ដោយសារក្រុមហ៊ុនមិនបានផ្តល់ព័ត៌មាន តាមរបាយការណ៍។

សារព័ត៌មាន Nikkei Asia កាលពីសប្តាហ៍មុន បានរាយការណ៍ថា ក្រុមហ៊ុនតៃវ៉ាន់ ជាច្រើនបានទទួលសំណើ ពីអតិថិជន ដែលការដឹកជញ្ជូនអនុលោម តាមតម្រូវការស្លាកសញ្ញារបស់ចិន ដោយហាមឃាត់ការប្រើប្រាស់ពាក្យ «តៃវ៉ាន់ សាធារណរដ្ឋចិន» ឬ «R.O.C» ។ ដោយឡែក មន្ត្រីចិន បានព្រមានដល់ក្រុមហ៊ុនផលិតទំនិញទាំងនោះ ដោយហាមឃាត់ មិនអាចបង្ហាញ នៅលើប្រអប់ឯកសារដឹកជញ្ជូន ប្រអប់ និង ទម្រង់ប្រកាសនាំចេញ និងនាំចូល៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×