Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ជាអ្នកនាំឲ្យផ្ទុះសង្គ្រាម នៅអ៊ុយក្រែន

រដ្ឋធានីមូស្គូ៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅទីក្រុងមូស្គូ បានចាត់ទុកក្រុងវ៉ាស៊ីនតោន ជាមេជំរុញឲ្យមានសង្គ្រាម កើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន ហើយថែមទាំងបានរិះគន់ដល់បណ្ដាប្រទេសលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក គាំទ្រដល់ការពង្រីកសម្ពន្ធមិត្តរបស់អង្គការណាតូ ប្រឆាំងនឹងរុស្ស៊ី។

សារព័ត៌មាន US News បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១០ ខែសីហា ថា ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅទីក្រុងមូស្គូ បានហៅសហរដ្ឋអាមេរិក ជាមេគំនិតសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ បន្ថែមពីលើនេះទៀត អ្នកការទូតចិន ថែមទាំងបានចោទប្រកាន់ ដល់សហរដ្ឋអាមេរិក អំពីការមានគំនិត កម្ទេចប្រទេសរុស្ស៊ី។

លោក ហ្សាង ហានហួយ (Zhang Hanhui) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅទីក្រុងមូស្គូ បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានគាំទ្ររុស្ស៊ី ចូលទៅក្នុងជ្រុងម្ខាង ជាមួយនឹងការពង្រីកសម្ពន្ធមិត្តការពារជាតិរបស់អង្គការណាតូ ម្ដងហើយម្ដងទៀត។

លោក ហ្សាង ហានហួយ (Zhang Hanhui) ឯកអគ្គរដ្ឋទូតចិន ត្រូវបានដកស្រង់សម្ដី នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី Tass ថា «ក្នុងនាមជាអ្នកផ្តួចផ្តើម និង ជាអ្នកជំរុញដ៏សំខាន់ នៅក្នុងវិបត្តិអ៊ុយក្រែន នោះ ក្រុងវ៉ាស៊ីនតោន បានបង្កើននូវការដាក់ទណ្ឌកម្ម ជាបន្ដបន្ទាប់ មិនធ្លាប់មានពីមុនមក ប្រឆាំងនឹងប្រទេសរុស្ស៊ី។ ប៉ុន្ដែសហរដ្ឋអាមេរិក នៅតែបន្តផ្គត់ផ្គង់អាវុធ និង ឧបករណ៍យោធា ជួយដល់ប្រទេសអ៊ុយក្រែន ឥតឈប់ឈរ។ ចំណែកគោលបំណងចុងក្រោយរបស់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត ចង់កម្ទេច និង ធ្វើឲ្យរុស្ស៊ី ខ្សោះ ដោយសារសង្គ្រាម នៅតែបន្ដអូសបន្លាយ និង ការជាប់គាំងដោយសារទណ្ឌកម្មសេដ្ឋកិច្ច»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×