Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ កុហក ដើម្បីភាពសប្បាយចិត្តទាំងអស់គ្នា ពិតជាទទួលបានលទ្ធផលល្អមែនឬ?

     មនុស្សជាច្រើនតែងតែមានសំណួរមួយថា តើការកុហក ជារឿងអាក្រក់ខ្លាំងណាស់មែនឬ? ចុះបើសិនជាយើងកុហក ដើម្បីឱ្យមនុស្សដែលយើងស្រឡាញ់ គេសប្បាយចិត្តក្នុងចំណងសម្ព័ន្ធភាពរបស់យើង តើខុសដែរឬទេ? ឬពេលខ្លះ ការធ្វើជាមិនដឹងមិនឮ ធ្វើជាព្រងើយៗ ធ្វើជាមើលមិនឃើញ កុំរំឭក កុំនឹកឃើញ ឬគិតកាន់ជើងខ្លួនឯងថា យើងគ្មានធ្វើអ្វីខុសទេនោះ តើវាជាការកុហកដែរឬទេ?។                  
      តែ យើងអាចសរុបបានយ៉ាងងាយៗថា ទោះជាអ្នកចង់លើកហេតុផលអ្វី យកមកអះអាងក៏ដោយ ក៏ការកុហក វានៅតែធ្វើឱ្យចំណងសម្ព័នភាពរបស់អ្នក នឹងអាក្រក់នៅទីបំផុតដដែល ជាពិសេសចំពោះខ្លួនឯងតែម្តង ព្រោះវាអាចធ្វើឱ្យអ្នក ក្លាយជាមនុស្សប៉ិនកុហក រហូតដល់ធ្លាប់ខ្លួន។ ឥឡូវសូមសាកល្បងមកមើល ពីហេតុផលរបស់មនុស្ស ដែលគិតចង់កុហក ហើយនិងស្ថានការណ៍ពិតប្រាកដដែលនឹងកើតឡើង នៅពេលដែលត្រូវគេចាប់ថា អ្នកកុហក ដូចតទៅ...

      -កុហក ដើម្បីឱ្យគូស្នេហ៍សប្បាយចិត្ត
   ចំណុចនេះ ស្តាប់មើលទៅ ហាក់ដូចរូបគេជាមនុស្សល្អណាស់ តែសូមលើកយកឧទាហរណ៍ ក្នុងស្ថានការណ៍របស់ស្នេហាមួយមកជម្រាបជូន ដើម្បីឱ្យមិត្តអ្នកអាន បានមើលឃើញពីទិដ្ឋភាពយ៉ាងច្បាស់លាស់ថា បើសិនជាគូស្នេហ៍របស់អ្នក កុហក ដើម្បីឱ្យអ្នកសប្បាយចិត្តថា គេ និងសង្សាចាស់របស់គេ លែងទាក់ទងគ្នាទៀតហើយ (តែការពិតវិញ ពួកគេនៅតែទាក់ទងគ្នាដដែល) ដោយសារតែ គេមិនចង់ឱ្យអ្នកព្រួយកង្វល់ចិត្ត ទើបគេខំលាក់បែបនោះ ដូច្នេះសួរថា តើបេះដូង "មនុស្សស្រី" បើបានដឹងការពិតនៅពេលក្រោយហើយ  តើខឹងដែរទេ?...សូមជម្រាបថា រឿងនេះ គឺជារឿងធំ...។
    -កុហក ដើម្បីឱ្យខ្លួនឯងសប្បាយចិត្ត
     មិនចាំបាច់សួរទេថា  ចំណុចនេះ វាយ៉ាងម៉េចនោះ? ព្រោះអ្នកណាៗក៏អាចឆ្លើយបានដែរថា មិនមែនជារឿងល្អទាល់តែសោះ...ឯហេតុផលវិញ ក៏ស្រដៀងៗនឹងចំណុចទី១ដែរ។ មនុស្សជាច្រើន ជ្រើសរើសយកការកុហក ព្រោះចង់គេចចៀសពីបញ្ហា ព្រោះវាធ្វើឱ្យយើងសប្បាយចិត្តជាង តែបើគិតក្នុងន័យផ្ទុយវិញ បើអ្នកដែលត្រូវយើងកុហកនោះ គេបានដឹងការពិតនៅពេលក្រោយវិញ វានឹងរឹតតែកើតក្តីរង្កៀសចិត្តនឹងគ្នាខ្លាំងមិនខាន ហើយចំណុចនេះ ក៏នឹងក្លាយជាការកុហក យ៉ាងតាំងចិត្ត(ចេតនាកុហក)បំផុតទៀតផង។ ចំណែកលទ្ធផលដែលតាមមកវិញនោះ ចង់ឱ្យអ្នកសាកល្បងសួរខ្លួនឯងទៅមើលថា បើទោះបីជាគេចាប់កុហកអ្នកមិនបានមែន តែអ្នកក៏នៅតែមិនសប្បាយចិត្ត និងមានកង្វល់នៅក្នុងចិត្តជានិច្ចដែរ ខ្លាចថា បើសិនជាការពិត ត្រូវបានបើកកកាយនៅពេលណាមួយនោះ វាគង់តែក្លាយជារឿង១ ធំជាងមុនទៅទៀតមិនខាន។ ដូច្នេះឃើញទេថា ការកុហកបែបនេះ វាគ្មានចំណុចល្អត្រង់ណាឡើយ។

សម្រាប់ការកុហក មិនថាតែធ្វើ ដើម្បីឱ្យមនុស្សដែលយើងស្រឡាញ់ គេសប្បាយចិត្ត ឬដោយហេតុផលអ្វីផ្សេងទៀតក៏ដោយ ទីបំផុតវានៅតែជាសម្ដីកុហកដដែល ហើយនៅថ្ងៃណាមួយ ដែលវាត្រឡប់មករកខ្លួនយើងវិញនោះ វានឹងធ្វើឱ្យយើងកើតទុក្ខចំពោះកំហុសដែលខ្លួនឯងជាអ្នកបង្កឡើងនោះមិនខាន។ ដូច្នេះវិធីដែលល្អ គឺគួរនិយាយគ្នាត្រង់ៗ ប្រកបដោយហេតុផល ដើម្បីសេចក្តីសុខ និងសុភមង្គលនៅក្នុងជីវិតគូរបស់អ្នក ទើបប្រសើរជាង៕

×