Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និទានអប់រំចិត្ត៖ នារីពិការភ្នែក

មាននារីពិការភ្នែកម្នាក់ មានអារម្មណ៍ស្អប់ខ្ពើមខ្លួនឯងយ៉ាងខ្លាំង ដែលមើលអ្វីមិនឃើញ តែមនុស្សម្នាក់ ដែលនាងមិនដែលនឹកស្អប់ខ្ពើមសោះឡើយនោះគឺ កំលោះគូស្នេហ៍របស់នាង ដែលតែងតែនៅចាំមើលថែទាំនាងជាប់ជានិច្ច។ នាងតែងប្រាប់ទៅគូសង្សារថា ពេលណាដែលភ្នែកនាង មើលឃើញឡើងវិញ នាងនឹងរៀបការជាមួយគេ។

ថ្ងៃមួយ មានអ្នកបរិច្ចាគភ្នែក ១គូឱ្យទៅនាង ធ្វើឱ្យនាងអាចមើលឃើញឡើងវិញ ពេលនោះគូសង្សារ ក៏សួរទៅនាងថា៖ «ពេលនេះ អូនមើលឃើញវិញហើយ តើអូននឹងរៀបការជាមួយបងទេ?»

នាងក្រមុំមានអារម្មណ៍ភាន់ភាំង និងស្រឡាំងកាំងយ៉ាងខ្លាំង ដែលបានដឹងថា សង្សាររបស់នាង ក៏ពិការភ្នែកដូចនាងដែរ ទើបបដិសេធក្នុងការរៀបការជាមួយគេតែម្ដង។ គូស្នេហ៍កំលោះ ក៏ដើរចាកចេញពីនាងទៅទាំងទឹកភ្នែក ដោយបានទុកសំបុត្រ ១ច្បាប់ឱ្យនាង ដែលមានខ្លឹមសារដូចខាងក្រោម…

“ជួយមើលថែកែវភ្នែករបស់បង ឱ្យបានល្អផងណា អូនសម្លាញ់”
រឿងនេះបង្ហាត់ឱ្យដឹងថា នៅពេលស្ថានការណ៍ផ្លាស់ប្ដូរ ចិត្តមនុស្សក៏ផ្លាស់ប្ដូរ៕

×