Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ៖ ក្នុងរយៈពេល ៧ខែ ឆ្នាំនេះ មានរោងចក្របិទទ្វារឈប់ដំណើរការ ចំនួន៤៧ និងធ្វើឱ្យបាត់បង់ការងារជិត ២ម៉ឺននាក់

ភ្នំពេញ៖ បើយោងតាមប្រសាសន៍ ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលសម្រេចបាន៥ឆ្នាំ របស់ក្រសួង ដែលរៀបចំនៅទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ  រោងចក្រកើតថ្មី មានចំនួន ១១២រោងចក្រ បានបង្កើតការងារសរុបចំនួនជិត ៨ម៉ឺននាក់ ហើយរោងចក្របិទទ្វារឈប់ដំណើរការ មានចំនួន ៤៧រោងចក្រ និងធ្វើឱ្យបាត់បង់ការងារ ចំនួនជាង ១ម៉ឺន ៦ពាន់នាក់។

អ្នកនាំពាក្យ បានឲ្យដឹងទៀតថា រោងចក្រដំណើរការមាន ចំនួន១៩៤៧រោងចក្រ ស្ថិតនៅក្នុង២៥រាជធានី-ខេត្ត មានការកើនឡើង ចំនួន៤២៥រោងចក្រ ស្មើនឹង២៧,៩២% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ រោងចក្រដំណើរ ការមានចំនួន ១៥២២រោងចក្រ។ រោងចក្រកើតថ្មី ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ពោលគឺគិតចាប់ពីឆ្នាំ២០១៧ ដល់ខែកក្កដា ឆ្នាំ២០២២ មានចំនួន ១១០៧រោងចក្រ។ ដោយឡែក រោងចក្របិទទ្វារឈប់ដំណើរការ ក្នុងរយៈពេល៥ឆ្នាំមកនេះ (២០១៧-កក្កដា ២០២២) មានចំនួន ៦៨២រោងចក្រ។

ជាមួយគ្នានេះ តម្លៃបរិមាណផលិតផលសរុបពីខែមិថុនា ឆ្នាំ២០២២នេះ មានចំនួន ៧៥៧៧លានដុល្លារអាមេរិក ក្នុងនោះមាន តម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានចំនួនជាង ២៣១៥លានដុល្លារអាមេរិក និងតម្លៃបរិមាណផលិតផលនាំចេញ មានចំនួនជាង ៥២៦២លានដុល្លារអាមេរិក។

ឯកឧត្តម បានឱ្យដឹងថា តម្លៃបរិមាណផលិតផលនេះ បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២១ មានការ កើនឡើងចំនួន៣២៥៤លានដុល្លារ ពោលគឺប្រមាណ ៧៥,២៧%។

Garment workers at a factory in the capital during Khmer New Year last year. KT/Khem Sovannara

គួរបញ្ជាក់ថា បើតាមឯកឧត្តម ហេង សុគង់ វិស័យឧស្សាហកម្ម ដើរតួនាទីកាន់តែសំខាន់ទៅៗ ក្នុងការចូលរួម ជួយដល់សេដ្ឋកិច្ចជាតិ។ ជាក់ស្តែង នៅឆ្នាំ២០២០ ពេលដែលសេដ្ឋកិច្ចទាំងមូលធ្លាក់-៣,១% វិស័យឧស្សាហកម្ម បាននៅរក្សាការចូលរួមក្នុងផសស ៣៤,៤០%៕

×