Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ ទាត់ចោលការរិះគន់ ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេល FBI បានចុះទៅឆែកឆេរគេហដ្ឋានរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នាំឲ្យមានការរិះគន់យ៉ាងខ្លាំង ពីគណបក្សសាធារណរដ្ឋ និង អ្នកគាំទ្រ ប៉ុន្ដែនៅពេលនេះ លោករដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បានចេញមកការពារ និង ទាត់ចោលនូវការរិះគន់ទាំងនោះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ថា លោក មែររីក ហ្កាឡែនដ៍ (Merrick Garland) រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌សហរដ្ឋអាមេរិក បានការពារដល់ការឆែកឆេររបស់ FBI នៅក្នុងផ្ទះរបស់អតីតប្រធានាធិបតី Donald Trump ស្ថិតក្នុងរដ្ឋ Florida កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយនិយាយថា លោកបានយល់ព្រមដោយផ្ទាល់តែម្ដង។

លោក មែររីក ហ្កាឡែនដ៍ (Merrick Garland) រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌សហរដ្ឋអាមេរិក បានបញ្ជាក់ថា រូបគាត់ផ្ទាល់ បានយល់ព្រមលើការសម្រេចចិត្ត នៅក្នុងអនុញ្ញាតឲ្យចុះទៅឆែកឆេរលំនៅឋានម៉ាអាឡាហ្គោ (Mar-a-Lago) របស់លោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ហើយថា គាត់កំពុងតែស្នើសុំចៅក្រម ដើម្បីដកដីកានោះចេញវិញ។

លោក មែររីក ហ្កាឡែនដ៍ (Merrick Garland) កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់គាត់ ជុំវិញបញ្ហានេះ ថា «ក្រសួងរបស់គាត់ មិនបានចាត់ទុកការសម្រេចបែបនេះ ជារឿងបន្ទាប់បន្សំនោះទេ»។

ទីភ្នាក់ងារសម្ងាត់ FBI កាលពីថ្ងៃចន្ទ បានចុះទៅស៊ើបអង្កេត លើអចលទ្រព្យរបស់លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក នៅផាម ប៊ីច (Palm Beach) រដ្ឋហ្លរីដា (Florida) ដើម្បីរស្វែងរកឯកសារបញ្ជាក់ ខណៈមហាសេដ្ឋីរូបនេះ បានវិលមកធ្វើនយោបាយវិញ អាចយកឯកសារមិនត្រឹមត្រូវ ចេញពីសេតវិមាន។

ការអត្ថាធិប្បាយរបស់លោក Garland បានកត់សម្គាល់ អំពីការឃ្លាតចាកឆ្ងាយ ចេញពីការអនុវត្តធម្មតារបស់ក្រសួង ដែលមិនបានពិភាក្សា អំពីការស៊ើបអង្កេត ដែលកំពុងតែបន្ត។ ប៉ុន្ដែទោះជាយ៉ាងណា លោករដ្ឋមន្រ្ដី បានបដិសេធ ចំពោះការរិះគន់យ៉ាងខ្លាំង ពីលោក ដូណាល់ ត្រាំ (Donald Trump) និង សម្ពន្ធមិត្តខាងគណបក្សសាធារណរដ្ឋ ជុំវិញការឆែកឆេរគេហដ្ឋានរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមិនធ្លាប់មានពីមុនមក។

ការស្វែងរក និង ការរឹបអូសឯកសារ ពីគេហដ្ឋាន Mar-a-Lago របស់លោក ដូណាល់ ត្រាំ ក៏ជាផ្នែកមួយ នៃការស៊ើបអង្កេត ថាតើលោក Trump បានកាន់កាប់ដោយខុសច្បាប់ លើកំណត់ត្រារបស់ប្រធានាធិបតី រួមទាំងសម្ភារ បន្ទាប់ពីគាត់បានចាកចេញពីតំណែង កាលពីអំឡុងខែមករា ឆ្នាំ២០២១ឬយ៉ាងណា។ ការលុបកំណត់ត្រារបស់ប្រធានាធិបតី ដោយគ្មានការអនុញ្ញាត អាចបំពាន ទៅលើច្បាប់សហពន្ធន៍មួយចំនួនផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×