Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិ ព្រួយបារម្ភកាន់តែខ្លាំង ជុំវិញការវា.យប្រ.ហារថ្មី លើរោងចក្រនុយក្លេអ៊ែរ

បុរីញូវយ៉ក៖ ប្រធានអង្គការសហប្រជាជាតិ (UN) បានព្រមានយ៉ាងខ្លាំង អំពីហានិភ័យយ៉ាងធ្ងន់ធ្ងរបំផុត ក្រោយមានការវា.យប្រ.ហារជាថ្មី ទៅលើរោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៊ា (Zaporizhzhia) ដ៏ធំបំផុតរបស់អឺរ៉ុប ចំពេលរដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងកៀវ បានចោទប្រកាន់គ្នាទៅវិញទៅមក។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១២ ខែសីហា ថា ការបាញ់ផ្លោងកាន់តែច្រើនឡើង ទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ត្រូវបានគេរាយការណ៍ថា រដ្ឋាភិបាលក្រុងកៀវ និង មូស្គូ បានស្តីបន្ទោសគ្នាទៅវិញទៅមក ជុំវិញការវា.យប្រ.ហារនេះ។

លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (António Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានអំពាវនាវ ឲ្យបញ្ចប់សកម្មភាពយោធាទាំងអស់ ជាបន្ទាន់ នៅជុំវិញរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប Zaporizhzhia ស្ថិតនៅភាគអាគ្នេយ៍ ប្រទេសអ៊ុយក្រែន។ ដោយឡែក ក្រុងមូស្គូ និង ក្រុងកៀវ បានចោទប្រកាន់គ្នាទៅវិញទៅមក ចំពោះការវា.យប្រ.ហារជាថ្មី ទៅលើរោងចក្រថាមពលដ៏ធំ នៅក្នុងប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារ Engergoatom (ជាសហគ្រាសប្រតិបត្ដិការលើស្ថានីយនុយក្លេអ៊ែរ) របស់អ៊ុយក្រែន បានបញ្ជាក់ថា អគាររោងចក្រនុយក្លេអ៊ែរ Zaporizhzhia បានរងនូវការវា.យប្រ.ហារ ចំនួនប្រាំដង កាលពីថ្ងៃព្រហស្បតិ៍ ដោយរួមទាំង នៅជិតកន្លែងផ្ទុកសារធាតុវិទ្យុសកម្ម ផងដែរ។

បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី Tass បានឲ្យដឹងថា ក្រុមមន្រ្ដីតែងតាំងដោយរុស្ស៊ី បានអះអាងថា អ៊ុយក្រែន បានបា.ញ់ផ្លោង ចំនួន២ដង ដាក់រោងចក្រនេះ។.

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ មុនកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ (UNSC) ដែលស្នើឡើង ដោយរុស្ស៊ី នោះ លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានព្រមានថា ការខូចខាតណាមួយ អាចនឹងនាំឲ្យកើត ទៅជាគ្រោះមហន្ដរាយយ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់ និង ក្រៅតំបន់។

ប្រមុខអង្គការសហប្រជាជាតិ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ ថា «ទីតាំងរោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន មិនត្រូវប្រើប្រាស់ សម្រាប់ជាផ្នែកណាមួយ នៃប្រតិបត្ដិការយោធានោះឡើយ។ ប៉ុន្ដែផ្ទុយទៅវិញ កិច្ចព្រមព្រៀងបន្ទាន់ គឺជាត្រូវការចាំបាច់ នៅក្នុងកម្រិតបច្ចេកទេស លើបរិមាត្រសុវត្ថិភាព ដោយគ្មានយោធា សម្រាប់ធានាសុវត្ថិភាព នៅក្នុងតំបន់»។

លោក រ៉ាហ្វាអែល ហ្រ្កូសស៊ី (Rafael Grossi) នាយក ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ ហៅកាត់ IAEA របស់អង្គការសហប្រជាជាតិ បានប្រាប់ដល់ក្រុមប្រឹក្សាសន្ដិសុខ ថា សកម្មភាពយោធា នៅជុំវិញរោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន កំពុងតែស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ។ ជាមួយគ្នានេះដែរ លោកប្រធានទីភ្នាក់ងារ UN រូបនេះ ក៏បានអំពាវនាវដល់អ៊ុយក្រែន និង រុស្ស៊ី ត្រូវតែអនុញ្ញាតជាបន្ទាន់ ដល់ក្រុមអ្នកជំនាញនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ចុះទៅវាយតម្លៃ អំពីទំហំខូចខាត និង វាយតម្លៃអំពីកម្រិតសុវត្ថិភាព និង សន្ដិសុខ នៅក្នុងរោងចក្រនោះ ព្រោះស្ថានភាព មានការធ្លាក់ខ្លាំង»។

លោក នាយក ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ បានចង្អុលបង្ហាញ អំពីការបាញ់ផ្លោង និងការបំផ្ទុះជាច្រើនលើក នៅរោងចក្រ Zaporizhzhia កាលពីថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។ សកម្មភាពយោធាបែបនេះ បានបង្ខំឱ្យបិទម៉ាស៊ីនបំប្លែងថាមពលអគ្គិសនី និង បំប្លែងបម្រុង ចំនួនពីរ។ នេះមានន័យថា ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរមួយ ត្រូវបិទ។

លោកប្រធានទីភ្នាក់ងារនុយក្លេអ៊ែរ រូបនេះ បានព្រមានថា ស្ថានភាព នៅក្នុងរោងចក្រ Zaporizhzhia ដែលត្រូវរុស្ស៊ី រឹបអូសបាន កាលពីអំឡុងខែមីនា ពោលគឺមិនបានប៉ុន្មានថ្ងៃផង ក្រោយការវា.យលុ.កលុ.យ ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលថ្ងៃទី ២៤ ខែកុម្ភៈ។ ឥឡូវ ស្ថានភាព នៅទីនោះ កាន់តែមានគ្រោះថ្នាក់ ជារៀងរាល់ថ្ងៃ ខណៈរោងចក្រ នៅភាគអាគ្នេយ៍អ៊ុយក្រែន កំពុងតែស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ី ចំពេលបុគ្គលិករបស់អ៊ុយក្រែន នៅតែបន្តប្រតិបត្តិការរបស់ពួកគេ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×