ភ្នំពេញ៖ ក្នុងរយៈពេល ១០ឆ្នាំមកនេះ ធានាគារ អេស៊ីលីដា ភីអិលស៊ី បានចាប់ដៃគ្នាជាមួយ ធនាគារជប៉ុន SMBC ដើម្បីពង្រឹងសមត្ថភាពគុណភាព ក៏ដូចជា ពង្រីកសេវាកម្មរបស់ធានាគារ អេស៊ីលីដា ឲ្យកាន់តែប្រសើរឡើង និងចូលរួមក្នុងការជំរុញកំណើនសេដ្ឋកិ្ចចជាតិ តាមរយៈការផ្ដល់កម្ចីឥណទាន សម្រាប់អាជីវកម្ម ដែលមិនដែលប៉ះពាល់ដល់បរិស្ថាន និងសង្គម។

ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ការចូលរួមរបស់ធនាគារ SMBC ជាផ្នែកមួយដ៏សំខាន់ ដែលធ្វើឲ្យធនាគារ អេស៊ីដា ទទួលបានអតិថិជនខ្នាតសាជីវកម្មកើនឡើងជាបន្តបន្ទាប់ ពីទំហំទឹកប្រាក់ឥណទាន ៤រយលានដុល្លារ រហូតកើតដល់ ២ពាន់លានដុល្លារ នាពេលបច្ចុប្បន្ន។

ក្នុងឱកាខួប ១០ឆ្នាំ នៃកិច្ចសហការរវាង ធានាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយ ធនាគារជប៉ុន SMBC លោកបណ្ឌិត អ៉ិនចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា នេះជាខួបលើកទី១០ឆ្នាំ នៃការចាប់ដៃគូគ្នារវាង ធនាគារអេស៊ីលីដា និងធនាគារជប៉ុន SMBC ដែលទទួលបាននូវលទ្ធផលផ្លែផ្កាគួរឲ្យកត់សម្គាល់។

លោកបណ្ឌិត អ៉ិន ចាន់នី បានគូសបញ្ជាក់ថា ធនាគារ SMBC បានរួមចំណែកយ៉ាងសំខាន់ ជាមួយធនាគារ អេស៊ីលីដា ក្នុងប្រតិបត្តិការផ្ដល់កម្ចីឥណទានសម្រាប់អាជីវកម្មនានា នៅក្នុងវិស័យសំខាន់ៗ របស់កម្ពុជា ពិសេសជាផ្នែកមួយដ៏សំខាន់ ដែលជំរុញឲ្យធនាគារ អេស៊ីដា ទទួលបានអតិថិជនខ្នាតសាជីវកម្មកើនឡើង ជាបន្តបន្ទាប់។ បើតាមបណ្ឌិត អ៊ិន ចាន់នី ធនាគារ អេស៊ីលីដា និងធនាគារ SMBC បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយគ្នានៅ ឆ្នាំ២០១៣ ដើម្បីបង្កើតការិយាល័យសាជីវកម្មអន្តរជាតិរបស់ធនាគារ អេស៊ីលីដា ដើម្បីអាចផ្ដល់សេវាទៅកាន់សហគ្រាសធំៗ ពិសេសសហគ្រាសជប៉ុន តែម្ដង។




គួរបញ្ជាក់ថា បើតាមលោកបណ្ឌិត អ៉ិនចាន់នី ការចុះអនុស្សរណៈយោគយល់គ្នាដំបូង រវាងធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយ ធនាគារជប៉ុន SMBC មានអតិថិជននៃធនាគារ អេស៊ីលីដា ខ្នាតសាជីវកម្ម តែ ៩ពាន់សាជីវកម្មប៉ុណ្ណោះ ដែលមានទំហំទឹកប្រាក់ ៤០០លានដុល្លារ ប៉ុន្តែបច្ចុប្បន្ន មានអតិថិជនខ្នាតសាជីវកម្មនេះ រហូតដល់ជាង ២ម៉ឺន ១ពាន់ សាជីវកម្ម និងមានទំហំទឹកប្រាក់រហូត ២ពាន់លានដុល្លារអាមេរិក៕

