Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតប្រធានាធិបតីរុស្ស៊ី គំ.រាមកំ.ហែង ពីការផ្ទុះនុយក្លេអ៊ែរ នៅអឺរ៉ុប

រដ្ឋធានីមូស្គូ៖ អតីតប្រធានាធិបតីរុស្ស៊ី បានចេញមុខមក គំរា.មកំ.ហែងដល់បណ្ដាប្រទេសលោកខាងលិច ជុំវិញឧបទ្ទវហេតុផ្ទុះនុយក្លេអ៊ែរ នៅក្នុងរោងចក្រនុយថាមពលហ្សាប៉ូរីសហ្ស៊ា (Zaporizhzhia) របស់អ៊ុយក្រែន។

សារព័ត៌មាន The Times of India បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២ ថា លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី ហើយបច្ចុប្បន្ន កាន់តំណែង ជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខរុស្ស៊ី បានចេញមុខ មកគំ.រាមកំហែ.ងដល់សម្ពន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន ដែលបានចោទប្រកាន់រុស្ស៊ី កំពុងតែបង្កហានិភ័យ អំពីគ្រោះមហន្តរាយនុយក្លេអ៊ែរ ដោយសារតែក្រុងមូស្គូ បានដាក់កម្លាំងឈរជើង នៅជុំវិញរោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៊ា (Zaporizhzhia) របស់អ៊ុយក្រែន។

អ៊ុយក្រែន បានចោទរុស្ស៊ី ពីការបា.ញ់ផ្លោ.ង ដាក់លើទីក្រុងរបស់ខ្លួន ចេញពីទីតាំង ដែលដឹងថា កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន មិនអាចប្រថុយប្រថាននឹងការបាញ់តបមកវិញ។ មន្រ្ដីក្រុងកៀវ បានអះអាងថា រុស្សីបានបាញ់ផ្លោង ទៅលើតំបន់នោះ ដោយខ្លួនឯង ខណៈក្រុងមូស្គូ បានបន្ទោស ទៅលើអ៊ុយក្រែន វិញ។ ដោយឡែក រុស្ស៊ី បានចោទប្រកាន់ថា កងទ័ពរបស់អ៊ុយក្រែន បានវាយប្រហារ មកលើរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ដែលខ្លួនបានចូលទៅគ្រប់គ្រង ចាប់តាំងពីការបើកប្រតិបត្ដិការពិសេស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី ហើយបច្ចុប្បន្ន កាន់តំណែង ជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខរុស្ស៊ី បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម កាលពីថ្ងៃសុក្រ ថា «រដ្ឋាភិបាលក្រុងកៀវ និង សម្ពន្ធមិត្តរបស់ពួកគេ បានអះអាងថា «ការវាយប្រហារទៅលើរោងចក្រនោះ ជាសកម្មភាពរបស់រុស្ស៊ី។ ការអះអាងបែបនេះ ពិតជាមិនសមហេតុ សមផល១០០ភាគរយនោះឡើយ សូម្បីតែសាធារណជន ក៏ចាត់ទុកថា វាពិតជាល្ងង់ខ្លាំងណាស់»។

អតីតប្រធានាធិបតីរុស្ស៊ី បានអះអាងទៀត ថា «អ៊ុយក្រែន និង សម្ពន្ធមិត្ត និយាយបែបនេះ វាពិតជាកើតឡើង យើងមិនចង់និយាយនោះដែរ។ តើអ្វីខ្ញុំអាចនិយាយបាន? សូមកុំភ្លេចថា សហភាពអឺរ៉ុប ក៏មានរោងចក្រថាមពលនុយក្លេអ៊ែរផងដែរ ហើយឧបទ្ទវហេតុ នៃការផ្ទុះនុយក្លេអ៊ែរនេះ ក៏អាចនឹងកើតឡើង នៅក្នុងតំបន់នេះថែមទៀតផង»។

រុស្សី តែងតែគំ.រាមកំ.ហែង ពីការបំ.ផ្ទុះអាវុធមហាប្រល័យលោក ជាញឹកញាប់ ចាប់តាំងពីប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានសម្រេចចិត្ត បញ្ជាឲ្យកងទ័ព ឆ្លងកាត់ព្រំដែនរបស់ខ្លួន វាយលុកចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ជាការកត់សម្គាល់នោះ រុស្ស៊ី តែងតែគំរាម ពីការវា.យប្រ.ហារអាវុធនុយក្លេអ៊ែរ ខណៈកងទ័ពរបស់ខ្លួន ហាក់មានសកម្មភាពទន់ដៃ ជាងកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន។ ការគំរា.មកំហែ.ងពីការប្រើប្រា.ស់អាវុ.ធមហាប្រ.ល័យលោករបស់មន្រ្ដីជាន់ខ្ពស់រុស្ស៊ី ទៅលើបណ្ដាប្រទេសលោកខាងលិច នាពេលនេះ ក៏មិនមែន ទើបតែលើកទី១នោះដែរ។

ដោយឡែក លោក រ៉ាហ្វាអែល ហ្ក្រូសស៊ី (Rafael Grossi) នាយកទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិរបស់អង្គការសហប្រជាជាតិ ហៅកាត់ IAEA កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ បានព្រមាន ថា «សកម្មភាពយោធាដ៏គួរឲ្យព្រួយបារម្ភ នៅឯរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ស្ថិតនៅភាគអាគ្នេយ៍ ប្រទេសអ៊ុយក្រែន នឹងនាំឲ្យមានគ្រោះមហន្ដរាយយ៉ាងធ្ងន់ធ្ងរបំផុត»។

ជាមួយគ្នានេះដែរ លោកនាយកទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានជំរុញឲ្យរុស្ស៊ី និង អ៊ុយក្រែន ដែលបានស្ដីបន្ទោសគ្នាទៅវិញទៅមក ជុំវិញការវាយប្រហារ ទៅលើរោងចក្រនុយក្លេអ៊ែរនោះ ត្រូវតែអនុញ្ញាតជាបន្ទាន់ ដល់ក្រុមមន្រ្ដីជំនាញនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ចូលទៅពិនិត្យ និង វាយតម្លៃ អំពីទំហំខូចខាត ហើយ កម្រិតសុវត្ថិភាព និង សន្ដិសុខ នៅក្នុងរោងចក្រនុយក្លេអ៊ែរនោះ។ លោកនាយក បានសង្កត់ធ្ងន់ ទៅលើការបាញ់ផ្លោង និង ការបំផ្ទុះជាច្រើនលើក នៅក្នុងរោងចក្រ Zaporizhzhia កាលពីថ្ងៃសុក្រ សប្ដាហ៍មុន រហូតបង្ខំឱ្យបិទម៉ាស៊ីនបំប្លែងថាមពលអគ្គិសនី និង បិទម៉ាស៊ីនរេអាក់ទ័រនុយក្លេអ៊ែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×